បណ្តាប្រទេសជិតខាងអំពាវនាវឱ្យបញ្ឈប់អរិភាពនៅស៊ូដង់ជាបន្ទាន់
(VOVWORLD) - នារសៀលថ្ងៃទី ១៣ ខែកក្កដា កិច្ចប្រជុំកំពូលនៃបណ្តាប្រទេសជិតខាងរបស់ស៊ូដង់ដែលបានប្រព្រឹត្តិទៅនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវជម្លោះដ៏បង្ហូរឈាមនាពេលបច្ចុប្បន្នក្នុងប្រទេសស៊ូដង់។
កិច្ចប្រជុំកំពូលនៃបណ្តាប្រទេសជិតខាងរបស់ស៊ូដង់បានប្រព្រឹត្តិទៅនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ។ (ប្រភព៖ AP) |
កិច្ចប្រជុំនេះមានការចូលរួមពីប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសអេហ្ស៊ីប លីប៊ី ឆាដ អាហ្វ្រិកកណ្តាល ស៊ូដង់ខាងត្បូង អេត្យូពី និងអេរីទ្រា និងតំណាងសហភាពអាហ្វ្រិក (AU)។
នៅចុងបញ្ចប់នៃសន្និសិទនេះ មេដឹកនាំនៃប្រទេសជិតខាងស៊ូដង់បានចេញសេចក្តីថ្លែងការណ៍រួមដែលបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជម្លោះដ៏បង្ហូរឈាមនាពេលបច្ចុប្បន្ននៅក្នុងប្រទេសស៊ូដង់ ដោយអំពាវនាវឱ្យភាគីទាំងអស់បញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់។ ទន្ទឹមនឹងនេះ លោកបានជំរុញសហគមន៍អន្តរជាតិឱ្យចាត់វិធានការគាំទ្រចាំបាច់ ដើម្បីជួយប្រទេសស៊ូដង់ឱ្យស្ថិរភាពស្ថានការណ៍ ស្ថាបនាប្រទេសឡើងវិញ និងធានាអាយុជីវិតជនភៀសខ្លួន។ រដ្ឋមន្ត្រីការបរទេសស៊ូដង់ លោក Ali Al Sadiq បានឲ្យដឹងថា ៖ យើងមានសុទិដ្ឋិនិយមចំពោះគំនិតផ្តួចផ្តើមដែលអេហ្ស៊ីប និងប្រទេសផ្សេងទៀតអាចដាក់ចេញដើម្បីបញ្ឈប់ជម្លោះ និងធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនដែលបានចាកចេញទៅក្រៅប្រទេស ដើម្បីជៀសវាងអរិភាព។ ក្នុងពេលជាមួយគ្នានោះ ទប់ស្កាត់ការវាយប្រហាររបស់ក្រុមឧទ្ទាម សំដៅទៅលើរដ្ឋធានី Khartoum និងតំបន់ជាច្រើនទៀត”៕