បណ្តាប្រទេសជាសមាជិកអាស៊ានយល់ដឹងពីតួនាទីរបស់វៀតណាមនៅម៉ិកស៊ិក
(VOVWORLD) -ទីប្រឹក្សារបស់ស្ថានទូតវៀតណាមទទួលបន្ទុកអាស៊ានលោក Tran Thanh Tam បានបូកសរុបសកម្មភាពរបស់ ACMC ក្នុងឆមាសទី ១ ឆ្នាំ ២០១៩ សំដៅពង្រឹងចំណងមិត្តភាព សាមគ្គីភាពក្នុងសហគមន៍អាស៊ាន ក៏ដូចជាលើកកម្ពស់ការយល់ដឹងរវាងអាស៊ាននិងម៉ិកស៊ិក។
ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីឥណ្ឌូណេស៊ីហ្វីលីពីនថៃនិងវៀតណាម(រូបថត: TTXVN) |
នាថ្ងៃទី ១៨ ខែកក្កដា ឯកអគ្គរដ្ឋទូតនៃប្រទេស ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន និងម៉ាឡេស៊ីបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងការទទួលតំណែងជាប្រធានប្ដូរវេននៃគណៈកម្មាធិការប្រជាជាតិអាស៊ីអាគ្នេយ៍ប្រចាំនៅម៉ិកស៊ិក (ACMC ) អំពីការពង្រឹងទំនាក់ទំនងរវាងអាស៊ានជាមួយប្រទេសសាមីក្នុងឆមាសទី ១ ឆ្នាំ២០១៩ ។
នៅក្នុងពិធីប្រគល់តំណែងប្រធានប្ដូរវេន ACMC សម្រាប់ប្រទេសឥណ្ឌូនេស៊ីនោះ ទីប្រឹក្សារបស់ស្ថានទូតវៀតណាមទទួលបន្ទុកអាស៊ានលោក Tran Thanh Tam បានបូកសរុបសកម្មភាពរបស់ ACMC ក្នុងឆមាសទី ១ ឆ្នាំ ២០១៩ សំដៅពង្រឹងចំណងមិត្តភាព សាមគ្គីភាពក្នុងសហគមន៍អាស៊ាន ក៏ដូចជាលើកកម្ពស់ការយល់ដឹងរវាងអាស៊ាននិងម៉ិកស៊ិក។
ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ានប្រចាំនៅម៉ិកស៊ិក ដែលរួមមានម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ និងវៀតណាមបានអះអាងពីសារៈសំខាន់នៃការពង្រឹងសាមគ្គីភាពនៅក្នុងប្លុកក៏ដូចជាការជំរុញទំនាក់ទំនងលើគ្រប់វិស័យ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មការ វិនិយោគ និងវប្បធម៌ជាមួយម៉ិកស៊ិក រួមចំណែក លើកកម្ពស់រូបភាពនិងកិត្យានុភាពរបស់អាស៊ានផងដែរ៕