បណ្តាប្រទេសនានាប្តេជ្ញាចិត្តក្នុងការចែកចាយវ៉ាក់សាំងកូវីដ-១៩
(VOVWORLD) - ក្រុមប្រទេស G20 នឹងខិតខំធ្វើការដើម្បីធានាថា ដំណើរការប្រើប្រាស់វ៉ាក់សាំងដោយស្មើភាពនិងសមធម៌សម្រាប់មនុស្សទាំងអស់។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN) |
មេដឹកនាំនៃក្រុមប្រទេស G20 នៅថ្ងៃទី ២២ ខែវិច្ឆិកា បានប្តេជ្ញាធានានូវការចែកចាយវ៉ាក់សាំង កូវីដ-១៩ ប្រកបដោយសមធម៌ទូទាំង ពិភព លោក ក៏ដូចជាជួយគាំទ្រដល់សេដ្ឋ កិច្ចនៃបណ្តាប្រទេសក្រីក្រ ត្រូវរង ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺរាតត្បាតដ៏កាច់សាហាវនេះ ផង ដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរយៈពេល ២ ថ្ងៃនោះ G20 បានបញ្ជាក់ថា ខ្លួននឹងប្រមូលរាល់ប្រភពធនធាន ដើម្បីដោះស្រាយតម្រូវការហិរញ្ញវត្ថុបច្ចុប្បន្នដែលវិស័យសុខភាពពិភពលោកត្រូវការ ដើម្បីជួយគាំទ្រដល់ដំណើរការស្រាវជ្រាវ អភិវឌ្ឍន៍ ផលិតនិងចែកចាយដោយសុវត្ថិភាពក៏ដូចជាប្រសិទ្ធភាពនៃវិធានការព្យាបាល ឧបករណ៍ធ្វើរោគវិនិច្ឆ័យ និងវ៉ាក់សាំងសម្រាប់កូវីដ ១៩ ផង។ យ៉ាងណាមិញ ក្រុមប្រទេស G20 នឹងខិតខំធ្វើការដើម្បីធានាថា ដំណើរការប្រើប្រាស់វ៉ាក់សាំងដោយស្មើភាពនិងសមធម៌សម្រាប់មនុស្សទាំងអស់។ នៅក្នុងសេចក្តីថ្លែងការណ៍រួមនេះ G20 ក៏បានប្រកាសគាំទ្រដល់យន្តការសហប្រតិបត្តិការពហុភាគី ដោយចាត់ទុក នេះគឺជាវិធានការសហប្រតិបត្តិការដ៏សំខាន់បំផុតនាពេលបច្ចុប្បន្ន៕