បណ្តាប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គខិតខំប្រឹងប្រែងស្ដារវិស័យទេសចរឡើងវិញ
(VOVWORLD) - កាលពីថ្ងៃទី ២៦ ខែសីហា ប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គបើកទូលាយ (GMS) បានរៀបចំកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូ Destination Mekong ជាលើកដំបូង សំដៅធ្វើការពិភាក្សាអំពីរាល់វិធានការស្ដារវិស័យឧស្សាហកម្មគ្មានផ្សែងក្នុងអំឡុងពេល និងក្រោយពីវិបត្តិជំងឺកូវីដ ១៩។
ភ្ញៀវទេសចរទៅទស្សនាព្រះបរមរាជវាំងនៅទីក្រុងបាងកកប្រទេសថៃ (រូបថត៖ AFP / VNA) |
ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងទេសចរណ៍កម្ពុជាបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ មន្ត្រីទេសចរណ៍ជាន់ខ្ពស់របស់ GMS ដែលរួមមាន៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ ចិន និងវៀតណាមបានលើកឡើងអំពីប្រធានបទផ្សេងៗគ្នាជាច្រើន។ ក្នុងនោះ អង្គប្រជុំបានផ្ដោតសំខាន់លើដំណោះស្រាយទប់ទល់នឹងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ និងរបៀបស្ដារផ្នែកទេសចរណ៍ឡើងវិញ ក៏ដូចជាវិធានការដែលប្រទេស GMS នីមួយៗ អាចអនុវត្តន៍ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរ និងវិធីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផងដែរ៕