បណ្តាប្រទេសបន្តអនុវត្តរាល់វិធានការទប់ទល់នឹងការរីករាលដាល Covid-19

(VOVWORLD) - នាថ្ងៃទី ២០ ខែកុម្ភៈ រដ្ឋាភិបាលឥណ្ឌានឹងបញ្ជូនយន្តហោះដឹកជញ្ជូនយោធា ដែលដឹកបរិក្ខាពេទ្យ ដើម្បីដឹកពលរដ្ឋ ដែលកំពុងជាប់នៅទីក្រុង Wuhan ឲ្យវិលប្រឡប់មកប្រទេសវិញ។

ចាប់ពីថ្ងៃទី ២០ ខែកុម្ភៈ រុស្ស៊ីនឹងផ្អាកជាបណ្ដោះអាសន្ននូវការ ឆ្លងដែននៅតាមច្រកទ្វារព្រំដែនរបស់ពលរដ្ឋចិនទៅកាន់រុស្ស៊ី ក្នុងគោលដៅបំពេញការងារ ការសិក្សារៀនសូត្រ និងធ្វើទេសចរណ៍។ យោងតាមលោកស្រី Taniana Golikova ឧបនាយករដ្ឋមន្រ្តីរុស្ស៊ីទទួលបន្ទុកផ្នែកសុខាភិបាល បានឲ្យដឹងថា សេចក្ដីសម្រេចិត្តនេះត្រូវបាននាំចេញ ដោយសារជំងឺរាតត្បាត Covid-19 នៅចិន កំបុងមានការប្រែប្រួលយ៉ាងអាក្រក់ទៅៗ ខណៈដែលចំនួនពលរដ្ឋចិនទៅកាន់រុស្ស៊ីបន្តកើនឡើង។

បណ្តាប្រទេសបន្តអនុវត្តរាល់វិធានការទប់ទល់នឹងការរីករាលដាល Covid-19 - ảnh 1 គ្រូពេទ្យកំពុងព្យាបាលអ្នកជំងឺ (រូបថត៖ TTXVN)

នាថ្ងៃទី ២០ ខែកុម្ភៈ រដ្ឋាភិបាលឥណ្ឌានឹងបញ្ជូនយន្តហោះដឹកជញ្ជូនយោធា ដែលដឹកបរិក្ខាពេទ្យ ដើម្បីដឹកពលរដ្ឋ ដែលកំពុងជាប់នៅទីក្រុង Wuhan ឲ្យវិលប្រឡប់មកប្រទេសវិញ។

ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ១៨ ខែកុម្ភៈ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក(WHO)បានប្រកាសថា ដោយមានការជួយគាំទ្រពីអង្គការ WHO នោះ ប្រទេសជាច្រើននៅទ្វីបអាហ្វ្រិកនិងទ្វីបអាមេរិកអាចធ្វើការតេស្តវីរុស nCoV ដោយខ្លួនឯងយ៉ាងឆាប់ៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ