បណ្តាប្រទេសមានការប្រុងប្រយ័ត្នច្រើនជាងទៀតបន្ទាប់ពីការស្លាប់របស់មេដឹកនាំ IS

(VOVWORLD) - នាថ្ងៃទី ២៧ ខែតុលា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានឲ្យដឹងថាការកំទិចមេដឹកនាំអង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) Abu Aburr al-Baghdadi គ្រាន់តែជាជំហានមួយ ហើយការប្រយុទ្ធសំដៅកម្ចាត់អង្គការភេរវកម្ម នេះនៅតែបន្តទៀត។
បណ្តាប្រទេសមានការប្រុងប្រយ័ត្នច្រើនជាងទៀតបន្ទាប់ពីការស្លាប់របស់មេដឹកនាំ IS - ảnh 1 មេដឹកនាំអង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) Abu Aburr al-Baghdadi (ឆ្វេង) និង Abdullah Qardash (ស្តាំ) (រូបថត៖ DAFZ/TTXVN)

នៅលើបណ្តាញសង្គម Twitter លោក Emmanuel Macron បានឲ្យដឹងថាការស្លាប់របស់ Abu Aburr al-Baghdadi គឺជាការខូចខាតយ៉ាងខ្លាំងសម្រាប់ IS ប៉ុន្តែនេះគ្រាន់តែជាដំណាក់កាលនៃការប្រយុទ្ធ ហើយបារាំងផ្តល់អាទិភាពក្នុងការ បន្តសហការជាមួយសម្ព័ន្ធមិត្តអន្តរជាតិដើម្បីកំទិចអង្គការភេរវកម្មនេះទាំងស្រុងផងដែរ។

នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson ក៏បានលើកឡើងផងដែរថាទោះបីការបាញ់កំទិចលើមេដឹកនាំ IS គឺជា“ ពេលវេលាដ៏សំខាន់” ក៏ដោយ ប៉ុន្តែនេះមិនមែនមានន័យថាការគំរាមកំហែងពី IS លែងមាននោះទេ ហើយការប្រយុទ្ធប្រឆាំងនឹងអង្គការនេះនឹងមិនមានទីបញ្ចប់នោះឡើយ។ លោកក៏បានអះអាងទៀតថាលោកនឹងបន្តសហការជាមួយដៃគូអន្តរជាតិដើម្បីបញ្ចប់សង្រ្គាមនេះ។

នៅនោបញ្តាញសង្គម Twitter អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានពណ៌នាយុទ្ធនាការកំទិចមេដឹកនាំ IS ជាជំហានដ៏សំខាន់មួយនៅក្នុងកិច្ចប្រឹងប្រែងប្រឆាំងនឹងអំពើភេរវកម្មអន្តរជាតិហើយលោកបានអះអាងថា អង្គការណាតូបន្តរួមដំណើរក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវ រួមគឺជាអង្គាររដ្ឋឥស្លាមភារវកម្មស្វ័យប្រកាស IS ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ