បណ្តាប្រទេសសមាជិក EU រឹតបន្តឹងការអនុវត្តវិធានការបង្ការនិងទប់ស្កាត់ជំងឺ កូវីដ១៩ ដោយសារចំនួនអ្នកជំងឺនេះកាន់តែកើនឡើងយ៉ាងគំហុក

(VOVWORLD) - យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ១៨ ខែកញ្ញា ពិភពលោកបានកត់ត្រាអ្នកជម្ងឺ COVID-១៩ មានចំនួនជាង ៣០,៣ លាននាក់ ក្នុងនោះមានអ្នកស្លាប់ជាង ៩៥០.០០០ នាក់។ សហរដ្ឋអាមេ   រិក នៅតែជាប្រទេសដែលរង ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដោយសារជំងឺកូវីដ១៩។ បន្ទាប់ មក ទៀតគឺប្រទេសឥណ្ឌានិងប្រេស៊ីល។
បណ្តាប្រទេសសមាជិក EU រឹតបន្តឹងការអនុវត្តវិធានការបង្ការនិងទប់ស្កាត់ជំងឺ     កូវីដ១៩ ដោយសារចំនួនអ្នកជំងឺនេះកាន់តែកើនឡើងយ៉ាងគំហុក - ảnh 1 មនុស្សពាក់ម៉ាស់ការពារដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅទីក្រុងឡុងចក្រភពអង់គ្លេសនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២០ (រូបថត៖ AFP / TTXVN)

សម្រាប់តំបន់អឺរ៉ុបវិញ ប្រធានអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅអឺរ៉ុបលោក Hans Kluge កាលពីថ្ងៃទី ១៧ ខែកញ្ញា បានសម្តែងការព្រួយបារម្ភអំពី      អត្រាឆ្លងជំងឺកូវីដ១៩ ដ៏គួរឲ្យប្រកាសអាសន្ននៅទ្វីបនេះតែម្តង។ យោង តាមលោកបានឲ្យដឹងថា ចំនួនអ្នកជំងឺ COVID-19 នៅអឺរ៉ុបបានកើនឡើងយ៉ាងឆាប់រហ័សនាខែកញ្ញាឆ្នាំ ២០២០ នៅអឺរ៉ុប ដែលបង្ហាញពីអត្រានៃការឆ្លងជំងឺដ៏គួរឱ្យប្រកាសអាសន្ននៅទូទាំងតំបន់ផងដែរ។

ក្នុងបរិបទនោះ នាថ្ងៃទី ១៧ ខែកញ្ញា      រដ្ឋាភិបាលអង់គ្លេស បានប្រកាសពីវិធានការឹតបន្តឹងថ្មីលើតំបន់ភាគឦសាននៃប្រទេសអង់គ្លេស ដែលជាតំបន់ថ្មីបំផុតមានករណីឆ្លងវីរុស SARS-CoV-2 កាន់តែកើនឡើងយ៉ាងខ្លាំងផងដែរ។  នាថ្ងៃដដែល ក្រសួងសុខាភិបាលនៃសាធារណរដ្ឋឆែក ក៏បានឲ្យដឹងថា ចាប់ពីថ្ងៃទី ១៨ ខែកញ្ញា រង្គសាលនិងភោជនីយដ្ឋាននៅទូទាំងប្រទេសនេះនឹងត្រូវបិទទ្វារចាប់ពីពាក់កណ្តាលអធ្រាត្រដល់ម៉ោង ៦ ព្រឹក។ លើសពីនេះទៀត សិស្សានុសិស្សចាប់ពីថ្នាក់ទី ៦ ឡើងទៅ ក៏ត្រូវបានពាក់ម៉ាស់ការពារនៅក្នុងថ្នាក់រៀនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ