បណ្តា​ប្រទេសអំពាវនាវឱ្យបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន

(VOVWORLD) - ជាមួយនឹងអត្រានៃសម្លេងគាំទ្រចំនួន ១៤១ សំឡេងប្រឆាំងចំនួន ៧ និងសំឡេងអនុប្បវាទចំនួន៣២ នារសៀលថ្ងៃទី ២៣ ខែកុម្ភៈ (ម៉ោងនៅទីក្រុងញូវយ៉ក) ក្នុងសម័យប្រជុំពិសេសលើកទី ១១ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តលើសេចក្តីសម្រេចចិត្តដែលអំពាវនាវឱ្យបញ្ចប់ជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន ក្នុងឱកាសគម្រប់ខួប១ឆ្នាំនៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន។
បណ្តា​ប្រទេសអំពាវនាវឱ្យបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន - ảnh 1ទិដ្ឋភាពទូទៅនៃសម័យបោះឆ្នោតរបស់អង្គាករសហប្រជាជាតិ នារសៀលថ្ងៃទី ២៣ ខែកុម្ភៈ ។ (រូបថត៖ AFP/TTXVN)

បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតត្រូវបានប្រកាសរួចមក តំណាងនៃប្រទេសចំនួន ៧៥ បានធ្វើសុន្ទរកថាខ្លីៗ ដែលភាគច្រើនបានសម្តែងការគាំទ្រចំពោះសេចក្តីសម្រេចចិត្តអំពាវនាវឱ្យមានការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។ ក្នុងពេលជាមួយគ្នានោះ តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Vasily Nebenzya បានប្រកាសថា សេចក្តីសម្រេចចិត្តនេះនឹងមិនរួមចំណែកដល់ការផ្លាស់ប្តូរទៅជា "ដំណោះស្រាយសន្តិវិធីសម្រាប់ជម្លោះរវាងរុស្ស៊ី និងលោកខាងលិចដែលបានឡើងជណ្ដើរកាលពីមួយឆ្នាំមុន" នោះទេ។

ក្នុងការវិវឌ្ឍពាក់ព័ន្ធមួយ នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបាននាំចេញបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុង Bangalore ភាគខាងត្បូងប្រទេសឥណ្ឌាកាលពីថ្ងៃទី ២៣ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងអភិបាលធនាគារកណ្តាលនៃក្រុមប្រទេសឧស្សាហកម្មឈានមុខគេ (G7) បានបញ្ជាក់សារជាថ្មីនូវ "ការគាំទ្រដ៏រឹងមាំ" ចំពោះអ៊ុយក្រែន និងបានព្រមានថា នឹងអនុវត្តន៍វិធានការដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងរុស្ស៊ីប្រសិនបើចាំបាច់។ យោងតាមសេចក្តីថ្លែងការណ៍រួមនេះ G7 បានបង្កើនការប្តេជ្ញាផ្តល់ថវិកា និងជំនួយហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែនក្នុងឆ្នាំ ២០២៣ ឡើងដល់ ៣៩ ពាន់លានដុល្លារ។

ពាក់ព័ន្ធនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែនដែរ អតីតនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសបារាំង លោក Dominique de Villepin បានឲ្យដឹងថា ជម្លោះដែលអូសបន្លាយរយៈពេលមួយឆ្នាំនៅអ៊ុយក្រែនបានសឲ្យឃើញថា លោកខាងលិចមិនអាចផ្តោតសំខាន់ទៅលើតែជម្លោះនៅទ្វីបអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែគួរតែសម្លឹងមើលជាទូទៅតំបន់ផ្សេងៗទៀតនៅលើពិភពលោកទៀតផង ហើយត្រូវយល់ដឹងពីទស្សនៈផ្សេងគ្នា ដើម្បីជៀសវាងការប្រែក្លាយជម្លោះបច្ចុប្បន្ន ទៅជាការប្រឈមដាក់មុខគ្នាយ៉ាងពិតប្រាកដ រវាងរបៀបរបប ឬរវាងអរិយធម៌នោះ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ