បណ្តាប្រទេសអឺរ៉ុបខំប្រឹងប្រែងដោះស្រាយ វិបត្តិអន្តោប្រវេសន៍

(VOVworld)-បណ្តាប្រទេសអឺរ៉ុប បន្តការខំប្រឹងប្រែងទប់ទល់នឹងរលក ធ្វើចំណាក'
ស្រុកពីទ្វីបអាហ្វ្រិកនិងមជ្ឈឹមប៉ូព៌ា ដែលពួកគេកំពុងរត់គេចខ្លួនពីសង្គ្រាម ភាព
ក្រីក្រ និងអស្ថិរភាពនយោបាយ ដើម្បីស្វែងរកជីវភាពរស់នៅថ្មី។ នាថ្ងៃទី១២សីហា 
រដ្ឋាភិបាលក្រិក បានបញ្ចូនអង្គភាពចំនួន២ ដោយមានចំនួនប៉ូលិសជាង២៥០
នាក់ទៅកាន់កោះ Kos ដើម្បីត្រួតពិនិត្យសន្តិសុខនៅទីនេះ ខណៈដែលជន អន្តោ
ប្រវេសន៍ និងជនចំណាក់ស្រុកនៅកោះ Kos ឡើងដល់៧ពាន់នាក់។ ដើម្បី ជួយក្រិកទប់ទល់នឹងចរន្តមនុស្សអន្តោប្រវែសន៍ខុសច្បាប់ សហភាពអឺរ៉ុប EU បានអនុម័តកម្មវិធីជួយឧបត្ថម្ភមានតម្លៃ 528 លានអឺរ៉ូ។​គិតត្រឹមតែខែកក្កដា ក្រិក បានទទួលជនអន្តោប្រវែសន៍ខុសច្បាប់ជាង៤ម៉ឺននាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ