បណ្តាប្រទេសអឺរ៉ុបត្រៀមខ្លួនជាស្រេចដាក់ទណ្ឌកម្មលើភាគីណា ដែលរារាំងដំណើរការសន្តិភាពលីប៊ី
(VOVWORLD) - នាថ្ងៃទី ២៣ ខែវិច្ឆិកា បណ្តាប្រទេសសមាជិកអឺរ៉ុប បានព្រមានថានឹងដាក់ទណ្ឌកម្មលើភាគីណាមួយ ដែលរារាំងដំណើរការសន្តិភាពដ៏ផុយស្រួយនៅប្រទេសលីប៊ី។
កងកម្លាំងជិតស្និទ្ធជាមួយ GNA នៅ Tripoli - រូបថត៖ TIME |
នៅក្នុងសេចក្តីជូនដំណឹងរួមនាពេលថ្មីៗនេះ អង់គ្លេស បារាំង អាឡឺម៉ង់ និងអ៊ីតាលី បានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់មិនថានៅក្នុងប្រទេសលីប៊ីឬអន្តរជាតិ ធ្វើការដាក់កំហិតលើដំណើរការអនុវត្តផែនការ " ទន្ទឹមគ្នានិងខ្វះខាតការស៊ីសង្វាក់គ្នា" ដែលមានហានិភ័យធ្វើអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសន្តិភាពនៅលីប៊ី ដែលអង្គការសហប្រជាជាតិជាភាគីសម្របសម្រួលតែម្តង។
សេចក្តីជូនដំណឹងនេះក៏បានបញ្ជាក់ថា ប្រទេសទាំងនេះបានត្រៀមខ្លួនជាស្រេចក្នុងការដាក់ទណ្ឌកម្មទៅលើភាគីណាមួយ ដែលរារាំងដំណើរការនេះ ក៏ដូចជាធ្វើឱ្យខូចខាតដល់ថវិកាឬប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាជនផងដែរ៕