បណ្តាប្រទេសអារ៉ាប់អះអាងប្រកាន់ខ្ជាប់គោលមាគ៌ារបស់ខ្លួនចំពោះផែនការសន្តិភាពនៅមជ្ឈិមបូព៌ាអាមេរិក

(VOVWORLD) -នាថ្ងៃទី២៩ ខែកក្កដា ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសអារ៉ាប់មួយចំនួនទៀត បានពិភាក្សាគ្នាអំពីការដែលប្រទេសទាំងនេះនឹងមិនគាំទ្រផែនការសន្តិភាពនៅ មជ្ឈិមបូព៌ាអាមេរិកចំពោះការដោះស្រាយជំលោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ប្រសិនបើផែនការនេះមិនរួមបញ្ចូលខ្លឹមសារតំបន់ Jerusalem ខាងកើតដែលជារដ្ឋធានីរបស់រដ្ឋប៉ាឡេស្ទីននាពេលអនាគត។
បណ្តាប្រទេសអារ៉ាប់អះអាងប្រកាន់ខ្ជាប់គោលមាគ៌ារបស់ខ្លួនចំពោះផែនការសន្តិភាពនៅមជ្ឈិមបូព៌ាអាមេរិក - ảnh 1ព្រះមហាក្សត្រប្រទេសអារ៉ាប៊ីសាអូឌីត Salman bin Abdulaziz Al Saud (រូបថត៖TTXVN) 

ព្រះមហាក្សត្រប្រទេសអារ៉ាប៊ីសាអូឌីត Salman bin Abdulaziz Al Saud បានអះ អាងអំពីគោលជំហរខាងលើនេះរបស់ទីក្រុង Riyadh ក្នុងជំនួបថ្មីៗនេះ ជាមួយមជ្ឈដ្ឋានមន្ត្រីអាមេរិក ក៏ដូចជាជាមួយសម្ព័ន្ធមិត្តអារ៉ាប់និងប្រធានាធិបតី ប៉ាឡេស្ទីន លោក Mahmoud Abbas។ ព្រះមហាក្សត្រ Salman bin Abdulaziz Al Saud បានសំដែងនូវការគាំទ្រចំពោះគោលជំហររបស់ប៉ាឡេស្ទីន និងអះអាង សារជាឡើងវិញជាមួយថ្នាក់ដឹកនាំអារ៉ាប់នានាថា អារ៉ាប៊ីសាអូឌីតបន្តរក្សាកិច្ច សន្យាក្នុងគំនិតផ្តូចផ្តើមសន្តិភាពអារ៉ាប់ឆ្នាំ២០០២ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ