បណ្តាប្រទេសអាស៊ានបើកកិច្ចប្រជុំទប់ទល់នឹងស្ថានភាពបំពុលបរិស្ថាន

(VOVWORLD) -អង្គប្រជុំបានពិភាក្សាគ្នាអំពីបញ្ហាសហប្រតិបត្តិការជាច្រើន លើវិស័យបរិស្ថាន ដែលរួមមាន៖ បញ្ហាបម្រែបម្រួលអាកាសធាតុ ការអភិវឌ្ឍន៍ជីវចម្រុះ បរិស្ថានសមុទ្រ ការអប់រំបរិស្ថាន គ្រប់គ្រងទឹក សារជាតិគីមីជាដើម។
បណ្តាប្រទេសអាស៊ានបើកកិច្ចប្រជុំទប់ទល់នឹងស្ថានភាពបំពុលបរិស្ថាន - ảnh 1 ឧបនាយករដ្ឋមន្ត្រី លោក អូន ព័ន្ធមុនីរ័ត្នថ្លែងនៅក្នុង កិច្ចប្រជុំ

នាព្រឹកថ្ងៃទី៨ខែសីហា កិច្ចប្រជុំលើកទី ១៥ និងកិច្ចប្រជុំពាក់ព័ន្ធរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានបើកនៅទីក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា សំដៅបង្កើន កិច្ចសហប្រតិបត្តិការក្នុងការទប់ទល់នឹងការបំពុលបរិស្ថាន។

នៅទីនេះ អង្គប្រជុំបានពិភាក្សាគ្នាអំពីបញ្ហាសហប្រតិបត្តិការជាច្រើន លើវិស័យបរិស្ថាន ដែលរួមមាន៖ បញ្ហាបម្រែបម្រួលអាកាសធាតុ ការអភិវឌ្ឍន៍ជីវចម្រុះ បរិស្ថានសមុទ្រ ការអប់រំបរិស្ថាន គ្រប់គ្រងទឹក សារជាតិគីមីជាដើម។

ក្នុងរយៈពេល ៤ ថ្ងៃ ប្រព្រឹត្តិទៅកិច្ចប្រជុំនេះ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១១ ខែតុលា បណ្ដារដ្ឋមន្ត្រីអាស៊ាននឹងអនុម័តលើឯកសារច្បាប់សំខាន់ៗចំនួន ៣ គឺ៖ សេចក្តីថ្លែងការណ៍រួមអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ ផែនការយុទ្ធសាស្ត្រអាស៊ានសម្រាប់បរិស្ថាននិងសំណើទទួលស្គាល់ឧទ្យានជាតិចំនួន ៥ របស់មីយ៉ាន់ម៉ា ថៃ និងវៀតណាមជាឧទ្យានបេតិកភណ្ឌអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ