បណ្តាមូលដ្ឋានអនុវត្តការងារត្រៀមរៀបចំបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី ១៥
(VOVWORLD) - នាថ្ងៃទី ៤ ខែមីនា ការងារត្រៀមរៀបចំសម្រាប់ការបោះឆ្នោតនៅខេត្ត Dak Lak បានធានាយ៉ាងត្រឹមត្រូវតាមដំណើរការ និងខ្លឹមសារដែលបានកំណត់។
ទិដ្ឋភាពមួយនៅកោះ Truong Sa (រូបថត៖VOV) |
ដើម្បីត្រៀមរៀបចំ និងអនុវត្តការងារបោះឆ្នោត ខេត្ត Dak Lak បានបង្កើតគណៈកម្ម ការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី ១៥ និងសមាជិកនៃក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់នៃខេត្ត Dak Lak អាណត្តិ ២០២១-២០២៦ ព្រមទាំងបង្កើតគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ស្រុកចំនួន ១៥ និងគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ឃុំចំនួន១៨៤ ។ ក្រៅពីនេះខេត្ត Dak Lak ក៏បានផ្តោត ការយកចិត្តទុកដាក់ជាពិសេសដល់ការឃោសនានិងកៀរគរប្រជាជនឱ្យអនុវត្តសិទ្ធិនិងកាតព្វកិច្ចរបស់ពលរដ្ឋក្នុងការងារបោះឆ្នោតផងដែរ។
ទន្ទឹមនឹងនេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត Khanh Hoa បានឯកភាពថាខេត្តទាំងមូលមានមណ្ឌលបោះឆ្នោតចំនួន ១៤ ។ ខេត្ត Khanh Hoa ក៏បានឯកភាពលើផែនការរៀបចំការបោះឆ្នោតនៅតាមឃុំ ទីរួមស្រុក និងកោះនានានៃស្រុកកោះ Truong Sa នៅថ្ងៃទី ១៦ ខែឧសភា ពោលគឺលឿនជាងមួយសប្តាហ៍បើប្រៀបធៀបនឹងការបោះឆ្នោតនៅទូទាំងប្រទេស។ លោក Nguyen Tan Tuan ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានឲ្យដឹងថា៖
«គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ ត្រូវបែងចែក ចាត់តាំង និងណែនាំបក្ខជនដែលមានកិត្យានុភាព និងមានលក្ខខ័ណ្ឌគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងស្ថាប័នដែលត្រូវបានប្រជាជនជ្រើសតាំង។ បេក្ខជនដែលចូលរួមក្នុងការបោះឆ្នោតលើកនេះ ត្រូវតែជាអ្នកដែលមានគុណធម៌ ទេព្យកោសលគ្រប់គ្រាន់ និងទទួលការផ្តល់ទំនុកចិត្តពីសំណាក់ប្រជាជន បើធ្វើបានល្អដូចបែបនេះ ប្រព័ន្ធស្ថាប័ន ដែលប្រជាជនជើសរើសត្រូវបានលើកកំពស់កាន់តែល្អប្រសើរនិងមានគុណភាព»៕