បណ្តាសកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ នៃទិវារំដោះភាគខាងត្បូងវៀតណាមនិងឯកភាពប្រទេសជាតិ
|
បណ្តាសកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ នៃទិវារំដោះភាគខាងត្បូង វៀតណាមនិងឯកភាពប្រទេសជាតិ (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៦ មេសា ខេត្ត Ninh Thuan (ភាគកណ្ដាលវៀតណាម) បានរៀបចំពិធីមីទ្ទីញរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ នៃទិវារំដោះ ខេត្ត Ninh
Thuan (ថ្ងៃទី ១៦ មេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ១៧ មេសា ឆ្នាំ ២០១៥) ដ៏មហោឡារឹក។ ថ្លែងមតិនៅពិធីនេះ លោក Dinh The Huynh សមាជិកការិយាល័យនយោបាយនិងជា ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមបានសង្កត់ធ្ងន់ថា៖ ក្នុងការវាយប្រហារ
និទាឃរដូវឆ្នាំ ១៩៧៥ ព្រឹត្តិការណ៍រំដោះខេត្ត Ninh Thuan នាថ្ងៃទី ១៦ មេសា ឆ្នាំ
១៩៧៥ ជាទំព័រប្រវត្តិសាស្ត្រមួយដ៏ត្រជះ ត្រចង់និងជានិមិត្តរូបភ្លឺចិញ្ចចនៃស្មារតី
ស្នេហាជាតិវីរភាពនិយមបដិវត្តន៍របស់ប្រជាជាតិវៀតណាម។ ក៏ក្នុងឱកាសនេះដែរ
ខេត្ត Ninh Thuan ទទួលបានគ្រឿងឥស្សរិយ៍យស ឯករាជ្យថ្នាក់ទី ៣ របស់បក្សរដ្ឋ
ព្រមទាំង ទីក្រុង Phan Rang – Thap Cham ត្រូវបាន រដ្ឋាភិបាលទទួលស្គាល់ជា
នគោរប្រភេទទី ២ ផងដែរ។ នាថ្ងៃទី ១៦ មេសា ការតាំងពិព័ណ៌ “៤០ ឆ្នាំ - និទាឃរដូវមហាជ័យជំនះ” ត្រូវបានរៀបចំឡើងនៅទីក្រុងហូជីមិញភាគខាងត្បូង
វៀតណាម។
ការតាំងពិពណ៍រនេះបានឧទ្ទេសនាមរូបថតវត្ថុនិងឯកសារវិទ្យាសាស្ត្រអំពី
យុទ្ធសាស្ត្រហូជីមិញប្រវត្តិសាស្ត្រនិងការវាយប្រហារនិទាឃរដូវឆ្នាំ ១៩៧៥។
ក្នុងពេលជាមួយគ្នានោះ សិក្ខាសាលាអន្តរជាតិ “វៀតាណាម- ៤០ ឆ្នាំ ឯកភាពអភិវឌ្ឍន៍និងសមាហរណកម្ម” នឹងប្រព្រឹត្តទៅនៅទីក្រុង Thu Dau Mot
ខេត្ត Binh Duong នាថ្ងៃទី ២៥ និងទី ២៦ មេសា ខាងមុខ៕