បណ្តាអង្គការឈានមុខគេនៅលើពិភពលោកអំពាវនាវឲ្យធានាការចែកចាយវ៉ាក់់សាំងប្រកបដោយយុត្តិធម៌

(VOVWORLD) - ចាំបាច់ត្រូវមាន “ការប្តេជ្ញាចិត្តថ្មី” ចំពោះការចែកចាយវ៉ាក់សាំងបង្ការកូវីដ១៩ ប្រកបដោយយុត្តិធម៌ ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាត។ 

នេះជាការអំពាវនាវរបស់ប្រមុខនៃអង្គការអន្តរជាតិធំៗ ចំនួន៤ រួមមាន នាយិការប្រតិបត្តិនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalia Georgieva អគ្គនាយកអង្គការសុខាភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus ប្រធានធនាគារពិភពលោក លោក David Malpas និង អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកបណ្ឌិត Ngozi Okonjo-Iweala។

ក្នុងការអំពាវនាវដែលបានចុះផ្សាយនៅទំព័រកាសែត Washington Post នៅថ្ងៃទី ១ ខែមិថុនា ក្រុមមន្រ្តីទាំងនេះ បាននិយាយថា ភាពខុសគ្នានៃកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ បានបណ្តោយឱ្យវីរុស SARS-CoV-2 បំប្លែងខ្លួនថ្មីបានកើតឡើង និងនាំឱ្យមានការផ្ទុះឡើងថ្មីៗជាច្រើននៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

មេដឹកនាំនៃអង្គការអន្តរជាតិទាំងបួននេះ បានអំពាវនាវក្នុងក្របខ័ណ្ឌកិច្ចប្រជុំនៅអង់គ្លេសបន្ទាប់ពីខែមិថុនានេះ ក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេនៅលើពិភពលោក(G7) នឹងឯកភាពគ្នា លើយុទ្ធសាស្ត្រ នៃការសម្របសម្រួលពង្រឹងដោយផ្អែកលើប្រភពហិរញ្ញវត្ថុថ្មី ដើម្បីចាក់វ៉ាក់សាំងនៅទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ