|
អ៊ីស្រាអែលនឹងប៉ាឡេស្ទីននៅមានកំណាត់ផ្លូវវែងក្នុងការស្វែងរកសន្តិភាព(រូបថត៖Internet) |
VOV- បណ្តាអ្នកសន្ទនាអ៊ីស្រាអែលនឹងប៉ាឡេស្ទីនបានជួបគ្នាទាំងសំងាត់ក្នុង រយះបណ្តាសប្តាហ៏ថ្មីៗនេះដោយការខំប្រឹងប្រែងបំផ្លាញចោលភាពទាល់ច្រក ដែល
អូសបន្លាយក្នុងរយះពេល៣ឆ្នាំកន្លងមក។អ្នកសន្ទនារបស់ប៉ាឡេស្ទីន Saeb Erekat បានជួបសន្ទនាជាមួយបេសកជនអ៊ីស្រាអែល Yitzhak Molcho អំពីការរៀបចំជំនួប
១រវាងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu នឹងប្រធានាធិបតីប៉ាឡេស្ទីន
Mahmoud Abbas ។ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas ព្រមទទួលជួបចរចារ
ជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahuបើសិនជាអ៊ីស្រាអែលបញ្ឈប់
ការកសាងបណ្តាទី លំនៅលើតំបន់ដែនដីដែលខ្លួនទន្ទា្រនកាន់កាប់ ព្រមទទួល
ផ្លូវព្រំដែនដូចមុនឆ្នាំ១៩៦៧នឹងដោះលែងឲ្យមានសេរីភាពវិញទណ្ឌិតប៉ាឡេស្ទីន
ចំនួន១២៣នាក់ ដែលត្រូវអ៊ីស្រាអែលចាប់ឃុំខ្លួនមុនឆ្នាំ១៩៩៣។ក្នុងពេលនោះ
អ៊ីស្រាអែល ប្រកាសថា៖ប្រទេសនេះត្រៀមខ្ឡួនជាស្រេចចាប់ផ្តើមការចរចារ
ផ្ទាល់ឡើងវិញដោយគ្មានលក្ខ័ណ្ឌដំបូងបង្អស់ណា១ទេ៕