បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីឡាវ​ Bunpimay នៅទីក្រុង​ Da Nang

(VOVWORLD) - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីឡាវ Bunpimay ត្រូវបានសហភាពអង្គការមិត្តភាពទីក្រុង Da Nang សមាគមមិត្តភាពវៀតណាម-ឡាវទីក្រុង Da Nang សហការជាមួយស្ថានអគ្គកុងស៊ុលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅទីក្រុង Da Nang និងមហាវិទ្យាល័យគរុកោសល្យទីក្រុង Danang រៀបចំឡើង នាយប់ថ្ងៃទី ៧ ខែមេសា ។ 
បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីឡាវ​ Bunpimay នៅទីក្រុង​ Da Nang - ảnh 1ការសម្តែងសិល្បៈក្នុងកម្មវិធីនេះ។ (រូបថត៖ VOV)

នាយប់ថ្ងៃទី ៧ ខែមេសា ថ្លែងក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីឡាវ Bunpimay (ព.ស.២៥៦៦) នៅទីក្រុង Da Nang លោក Ho Ky Minh អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានមានប្រសាសន៍ថា ក្នុងប៉ុន្មានឆ្នាំកន្លងមក ទីក្រុងតែងតែយកចិត្តទុកដាក់ដល់ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងមិត្តភាពជាមួយមូលដ្ឋាននានានៅប្រទេសឡាវ; ជួយដល់មូលដ្ឋាននៃប្រទេសឡាវអភិវឌ្ឍន៍លើវិស័យជាច្រើនដូចជា៖ វិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ជំនួយបរិក្ខារពេទ្យ កសិកម្ម ការរៀបចំផែនការទីក្រុង និងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ មកទល់ពេលនេះ ទីក្រុង Da Nang បានចុះហត្ថលេខាលើឯកសារព្រមព្រៀងនិងអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៣៥ ជាមួយមូលដ្ឋានចំនួន ៧ នៃប្រទេសឡាវ។

“អាចមើលឃើញថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងឡាវ និយាយរួម និងទីក្រុង Da Nang ជាមួយមូលដ្ឋាននានានៅឡាវនិយាយដោយឡែក តែងតែមានការអភិវឌ្ឍ និងប្រកាន់ខ្ជាប់ជានិច្ច តែងតែកាន់ដៃគ្នារួមសាមគ្គីគ្នា ដើម្បីកសាងមាតុប្រទេសកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ ទីក្រុង Da Nang ក៏បានឯកភាពជាមួយខេត្តភាគខាងត្បូងនិងភាគកណ្តាលរបស់ឡាវ ក្នុងដំណាក់កាល ២០២៣ - ២០២៧ បន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ចែករំលែកបទពិសោធន៍និងសហប្រតិបត្តិការលើវិស័យទាក់ទាញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ភស្តុភារកម្ម; ណែនាំ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចនៃភាគីទាំងពីរក្នុងការស្វែងរកឱកាសវិនិយោគនៅទីក្រុង Da Nang ក៏ដូចជានៅខេត្តភាគខាងត្បូង និងកណ្តាលនៃប្រទេសឡាវផងដែរ”។

បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីឡាវ​ Bunpimay នៅទីក្រុង​ Da Nang - ảnh 2ពិធីចងអំបោះដៃរបស់ឡាវ។ (រូបថត៖ VOV)

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីឡាវ Bunpimay ត្រូវបានសហភាពអង្គការមិត្តភាពទីក្រុង Da Nang សមាគមមិត្តភាពវៀតណាម-ឡាវទីក្រុង Da Nang សហការជាមួយស្ថានអគ្គកុងស៊ុលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅទីក្រុង Da Nang និងមហាវិទ្យាល័យគរុកោសល្យទីក្រុង Danang បានរៀបចំឡើង។ នៅទីនេះ បានប្រព្រឹត្តិទៅសកម្មភាពជាច្រើនដែលបង្កប់ដោយលក្ខណៈវប្បធម៌ប្រពៃណីរបស់ប្រជាជនឡាវ ដូចជា៖ ពិធីចងខ្សែអំបោះ ការជះទឹក ពិធីស្រង់ព្រះជាដើម; ហើយទន្ទឹមនឹងនោះ ជូនពរគ្នាទៅវិញទៅមក ជួបតែសេចក្តីសុខ និងសំណាងល្អក្នុងឆ្នាំថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ