បុណ្យចូលឆ្នាំប្រពៃណីវៀតណាមនៅសាធារណរដ្ឋឆេក

(VOVWORLD) - ថ្លែងមតិនៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆេក Thai Xuan Dung បានពិនិត្យមើលសមិទ្ធិផលសេដ្ឋកិច្ច វប្បធម៌ សង្គម និងកិច្ចការបរទេសលេចធ្លោរបស់វៀតណាមក្នុងឆ្នាំ ២០២១។ 
បុណ្យចូលឆ្នាំប្រពៃណីវៀតណាមនៅសាធារណរដ្ឋឆេក - ảnh 1ឯកអគ្គរដ្ឋទូត លោក Thai Xuan Dung និងភរិយាបានថតរូបជាមួយថ្នាក់ដឹកនាំសមាគមវៀតណាមនៅសាធារណៈរដ្ឋឆែក

នាយប់ថ្ងៃទី ២៨ ខែមករា (ត្រូវនឹងថ្ងៃ ២៨ ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក) នៅទីក្រុង Prague ស្ថានទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក សហការជាមួយសមាគមវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក និងក្រុមហ៊ុនភាគហ៊ុនភាគហ៊ុន Saparia បានប្រារព្ធពិធីបុណ្យតេតប្រពៃណី ឆ្នាំខាល ចត្វាស័ក ២០២២ ក្រោមប្រធានបទនិទាឃរដូវនៃស្រុកកំណើត”។

ថ្លែងមតិនៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆេក Thai Xuan Dung បានពិនិត្យមើលសមិទ្ធិផលសេដ្ឋកិច្ច វប្បធម៌ សង្គម និងកិច្ចការបរទេសលេចធ្លោរបស់វៀតណាមក្នុងឆ្នាំ ២០២១។ លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា នាពេលខាងមុខ ប្រទេសទាំងពីរនឹងពង្រឹងថែមទៀតកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

កម្មវិធី “និទាឃរដូវនៃស្រុកកំណើត” ប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយជាមួយនឹងការសម្តែងសិល្បៈប្រពៃណីរបស់សិល្បករក្នុងសហគមន៍ ហើយកាន់តែមានភាពចម្រុះ និងពិសេសជាមួយនឹងរូបភាពឧទ្ទេសនាមអំពីពិធីបុណ្យតេតប្រពៃណីវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ