(VOV)_នៅរដ្ឋធានីហាណូយ នាយប់ថ្ងៃទី ២៤ ធ្នូ នៅលើវិថីនានាដូចជា៖ Hang
Ma, Ba Trieu, Bo Ho, Hang Bai.....និងបណ្ដាមជ្ឈមណ្ឌលពាណិជ្ជកម្មត្រូវបានតុប តែងដ៍ស្រស់ស្អាត។ នៅគ្រប់ទិសទីពោពេញទោដោយបណ្ដាបទចម្រៀងស្ដីពីណូ
អែលពិរោះៗ។ លោកាស្រី Pham Thi Hien ជាជនហាណូយមួយនាក់បានអោយ
ដឹងថា៖
“ បរិយាកាសទទួលបុណ្យណូអែលមានភាពកក់ក្តៅ និងអ៊ូអរណាស់។ ជន គ្រប់រូបចូលរួមពិធីបុណ្យណូអែលនេះសុទ្ធតែសប្បាយរីករាយ។”
|
បុណ្យណូអែលត្រូវបានប្រព្រឹត្តទៅដ៏សុខសាន្តត្រាណសប្បាយរីករាយក្នុងទូទាំងប្រទេស(internet) |
ក្នុងពេលនោះ ពីពេលរសៀលមក ប្រជាជនជាច្រើនកុះករបានមកដល់វិហា
Phu Cam វិហារ Dong Chua Cuu The នៅ Thua Thien Hue ភាគកណ្ដាលវៀតណាម។ បណ្ដាសណ្ឋាគារធំៗ ដូចជា៖ Huong Giang, Century, Xanh – Hue …។ល។ បានរៀប ចំពិធីជួបលៀងដ៏អធិកអធម។ អគ្គគួរេ Le Van Hong ប៉ាវាស់ Hue បានអោយដឹងថា៖
“ ទិវាបុណ្យណូអែលមិនមែនសំរាប់អ្នកកាន់សាសនាកាតូលិកប៉ុណ្ណោះទេ ថែមទាំងនេះគឺជាពិធីបុណ្យអន្តរជាតិ របស់មនោសញ្ជេតនា ចែករំលែកនូវអ្វីៗ ដែលយើងបានមាន ដើម្បីមនុស្សគ្រប់រូបរស់នៅប្រកបដោយសុភមង្គល ជំរុញ ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនិងអប់រំ។”
នៅទីក្រុងហូជីមិញ ប្រជាជនក៏មានរាត្រីណូអែលមួយដ៏សប្បាយរីករាយ
និង សុខសាន្តត្រាណ។ នៅវិហាធំៗ នៅក្នុងទីក្រុងដូចជា៖វិហារ Tan Dinh ខ័ណ្ឌទី
១ គ្រឹសសាសនិកបានប្រមូលផ្តុំស្ដាប់បទចម្រៀងកាតុលិក មើលការសម្ដែងសិល្បះ
…។ល។ បណ្ដាវិថីជិតវិហារ Duc Ba វិថី Dong Khoi រោងមហោស្របទីក្រុងជាដើម មានមនុស្សមកច្រើនកកកុញ។
រួមជាមួយវៀតណាម បរិយាកាសទទួលបុណ្យណូអែលក៏បានប្រព្រឹត្តទៅដ៏
ផុលផុសនៅលើគ្រប់ទិសទីលើពិភពលោកដែរ។ នៅមណ្ឌល Bethlehem គ្រឹសសាស និករាប់ពាន់នាក់ បានប្រមូលផ្តុំនៅទីលាន Manger Square ដើម្បីអបអរសាទរ ទិវាកំណើតព្រះយេស៊ូ…។ល៕