បុណ្យតេតពោរពេញទៅដោយមនោសញ្ចេតនាដ៏កក់ក្ដៅចំពោះសហគមន៍ជនវៀតណាមនៅ Ishikawa
(VOVWORLD) - នាយប់ថ្ងៃទី ៩ ខែកុម្ភៈ ចំនាទីឆ្លងឆ្នាំចាស់ ឈានចូលឆ្នាំថ្មី សមាគមអាជីវកម្ម វៀតណាមនៅប្រទេសជប៉ុន (VJBA) បានរៀបចំកម្មវិធីដ៏ពោរពេញទៅដោយអត្ថន័យ មួយដែលមានឈ្មោះថា “ក្ដីសប្បាយរីករាយនៃរាត្រីឆ្លងចូលឆ្នាំថ្មី” នៅក្នុងទីក្រុង Nanao ខេត្ត Ishikawa។
កម្មសិក្សាការិនីមកទទួលអំណោយតេតពី VJBA។ (រូបថត៖ VOV) |
កម្មវិធីមានគោលបំណងចែករំលែកការលំបាកជាមួយសហគមន៍ជនវៀតណាមដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីដែលបានកើតឡើងកាលពីថ្ងៃទី ១ ខែមករា នៅ លើឧបទ្វីប Noto ក្នុងខេត្ត Ishikawa (ប្រទេសជប៉ុន)។ អង្គភាពអាជីវកម្មវៀតណាម និង ជប៉ុនយ៉ាងច្រើនកុះករ រួមជាមួយនឹងកម្មសិក្សាការី និងសហគមន៍ចនវៀតណាមជិត ១០០ នាក់បានអញ្ជើញចូលរួម។ មកដល់កម្មវិធី អ្នកចូលរួមម្នាក់ៗទទួលបានអំណោយមួយកញ្ចប់ពីអាជីវកម្ម ដែលជាសមាជិក VJBA រួមមាន៖ អាំងប៉ាវសាច់ប្រាក់ ម្ហូបប្រពៃណីក្នុងឱកាសបុណ្យ តេតប្រពៃណីរបស់វៀតណាម... កញ្ញា Le Thi Thuong កម្មសិក្សាការិនីម្នាក់នៅ ក្រុមហ៊ុន Sugiyo នៅខេត្ត Ishikawa បានឲ្យដឹងថា៖
“ខ្ញុំទើបតែមកដល់ទីនេះ អញ្ចឹងអត់ចេះអីទេ។ ការរញ្ជួយដីជាបន្តបន្ទាប់ធ្វើឱ្យ ខ្ញុំគ្រាន់តែចេះយំប៉ុណ្ណោះ។ នៅថ្ងៃទី៥ ខែមករា យើងខ្ញុំអាចត្រឡប់ទៅធ្វើការវិញ ប៉ុន្តែ បាន៤ម៉ោងក្នុងមួយថ្ងៃប៉ុណ្ណោះ។ យើងខ្ញុំត្រូវសុំអាហារនៅតំបន់សាលា។ ចាប់តាំងពីរញ្ជួយដីរហូតមកដល់ពេលនេះ យើងខ្ញុំនៅតែមិនទាន់មានទឹកសម្រាប់បម្រើជីវភាពប្រចាំថ្ងៃនៅឡើយ”៕