បុណ្យតេតសហគមន៍ - "និទាឃរដូវស្រុកកំណើត" នៅប្រទេសចិន
(VOVWORLD) - នៅក្នុងជំនួបនេះ ឯក អគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Pham Sao Mai បានជម្រាបអំពីសមិទ្ធិផល អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងកិច្ចការបរទេសរបស់ប្រទេសជាតិ វឌ្ឍនភាពថ្មីៗក្នុង ទំនាក់ទំនងវៀតណាម-ចិន ជាពិសេសគឺសមិទ្ធិផលជាក់ស្ដែង និងសម្បូរបែបដែល សម្រេចបានក្នុងដំណើរបំពេញទស្សនកិច្ចទៅវិញទៅមករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរកាលពីឆ្នាំមុន។
សហគមន៍ជនវៀតណាមនៅចិនថតរូបអនុស្សាវរីយ៍។ (រូបថត៖ VOV) |
កាលពីថ្ងៃទី ១២ មករា នៅទីក្រុងប៉េកាំង (ប្រទេសចិន) ស្ថានទូតវៀតណាម ប្រចាំនៅចិនបានរៀបចំជំនួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយតំណាងសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសចិន ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណី។ អញ្ជើញចូលរួមក្នុងជំនួបនេះ មានបងប្អូនអាណិកជន និងនិស្សិតវៀតណាមជា ច្រើន ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅទីក្រុងប៉េកាំង។
នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Pham Sao Mai បានជម្រាបអំពីសមិទ្ធិផល អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងកិច្ចការបរទេសរបស់ប្រទេសជាតិ វឌ្ឍនភាពថ្មីៗក្នុង ទំនាក់ទំនងវៀតណាម-ចិន ជាពិសេសគឺសមិទ្ធិផលជាក់ស្ដែង និងសម្បូរបែបដែល សម្រេចបានក្នុងដំណើរបំពេញទស្សនកិច្ចទៅវិញទៅមករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរកាលពីឆ្នាំមុន។
ថ្លែងមតិក្នុងជំនួបនេះ តំណាងសហគមន៍ជនវៀតណាមនៅចិនបានសម្តែងជំនឿ ជាក់លើការអភិវឌ្ឍរបស់ប្រទេសជាតិ ក៏ដូចជាទំនាក់ទំនងមិត្តភាពវៀតណាម-ចិន ព្រមទាំងកោតសរសើរចំពោះព្រឹត្តិការណ៍ជួបប្រាស្រ័យសហគមន៍ ក្នុងឱកាសបុណ្យ តេត ដោយចាត់ទុកថា នេះជាឱកាសដើម្បីបងប្អូនជនរួមជាតិនឹករលឹកដល់មាតុភូមិ និងវប្បធម៌ប្រពៃណីជាតិ។ អ្នកស្រី Doan Thu Quynh ជនវៀតណាមម្នាក់នៅទីក្រុង ប៉េកាំងបាននិយាយថា៖ "ខ្ញុំបានរស់នៅក្នុងទីក្រុងប៉េកាំងអស់រយៈពេល ១៣ ឆ្នាំហើយ។ នេះជាឆ្នាំទី ១២ ដែលខ្ញុំបានចូលរួមកម្មវិធីបុណ្យតេតសហគមន៍។ ជារៀងរាល់ឆ្នាំនៅពេលខ្ញុំមក ស្ថានទូតដើម្បីចូលរួមកម្មវិធីនេះ ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ដោយបានជួប បងប្អូន ក៏ដូចជានិស្សិតវៀតណាមជាច្រើនដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅ ទីក្រុងប៉េកាំង។ ខ្ញុំមានបំណងថា នៅឆ្នាំក្រោយៗទៀត ខ្ញុំនឹងបន្តចូលរួមបុណ្យតេតដ៏កក់ក្ដៅនេះ ដើម្បីនឹករលឹកដល់ស្រុកកំណើត ឬសគល់ និងមាតុភូមិវៀតណាម”៕