"បុណ្យតេតសហគមន៍ឆ្នាំ ២០២៤" ថែទាំជនរួមជាតិនៅតំបន់ឆ្ងាយដាច់ស្រយាល
(VOVWORLD) - នេះគឺ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំក្នុងគោលបំណងនាំបុណ្យតេតដ៏កក់ក្ដៅជូនគ្រួសារគោលនយោបាយ តំបន់ឆ្ងាយដាច់ស្រយាល តំបន់ដែលមានស្ថានភាពលំបាកពិសេស។
"បុណ្យតេតសហគមន៍ឆ្នាំ ២០២៤" ថែទាំជនរួមជាតិនៅតំបន់ឆ្ងាយដាច់ស្រយាល |
ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ មករាមជ្ឈមណ្ឌលទូរទស្សន៍មនុស្សធម៌ រួមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Son La បានរៀបចំកម្មវិធី "បុណ្យតេតសហគមន៍ឆ្នាំ ២០២៤" នៅស្រុក Phu Yen ខេត្ត Son La។ នេះគឺ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំក្នុងគោលបំណងនាំបុណ្យតេតដ៏កក់ក្ដៅជូនគ្រួសារគោលនយោបាយ តំបន់ឆ្ងាយដាច់ស្រយាល តំបន់ដែលមានស្ថានភាពលំបាកពិសេស។
ក្នុងពិធីបើក គណៈចាត់តាំងបានប្រគល់អំណោយបុណ្យតេតចំនួន ៥០០ កញ្ចប់ ជូនគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ គ្រួសារដែលមានស្ថានភាពរស់នៅលំបាកពិសេសរបស់ស្រុក Phu Yen ខេត្ត Son La។ បុណ្យតេតសហគមន៍ក៏មានសកម្មភាពជាបន្តបន្ទាប់ដូចជា៖ ពិនិត្យជំងឺ ផ្ដល់ថ្នាំសង្គូវដោយឥតគិតថ្លៃ ពិព័រណ៌បុណ្យតេត ប្រគល់អំណោយចំនួន ១៣០ កញ្ចប់ជូនសិស្សានុសិស្ស និងគ្រូបង្រៀននៅសាលាបឋមសិក្សា និងសាលាអនុវិទ្យាល័យ Huy Tan ជាដើម។ អំណោយសរុបនៃកម្មវិធី "បុណ្យតេតសហគមន៍ឆ្នាំ ២០២៤"” មានតម្លៃ ២ពាន់លានដុង (ជាង ៨១ ០០០ដុល្លារអាមេរិក)៕