បុណ្យពេញបូណ៌មីនិទាឃរដូវឆ្នាំ ២០២៤

(VOVWORLD) - ពិធីបុណ្យពេញបូណ៌មីនៅទីក្រុងហូជីមិញត្រូវបានរក្សា និងរៀបចំអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ ដែលបានក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់របស់ទីក្រុងហូជីមិញ។
បុណ្យពេញបូណ៌មីនិទាឃរដូវឆ្នាំ ២០២៤ - ảnh 1បុណ្យពេញបូណ៌មីនិទាឃរដូវឆ្នាំ ២០២៤ (រូបថត៖ Thu Huong/TTXVN)

នាយប់ថ្ងៃទី ២៤ ខែកុម្ភៈ ជាថ្ងៃពេញបូណ៌មី ដែលត្រូវនឹងថ្ងៃទី ១៥ ខែទី១ តាមប្រតិទិនច័ន្ទគតិ ទីក្រុងហូជីមិញបានរៀបបុណ្យពេញបូណ៌ និទាឃរដូវឆ្នាំ ២០២៤។

ឆ្នាំនេះ បុណ្យពេញបូណ៌មី មានសកម្មភាពសម្បូរបែបជាច្រើនដូចជា៖ រាត្រីកំណាព្យវៀតណាម ការតាំងពិពណ៌វិចិត្រសិល្បៈ គំនូរ អក្សរផ្ចង់ រូបភាពនៃពិធីបុណ្យ ពេញបូណ៌មីក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ. ជាពិសេស ក្បួនដង្ហែរដែលមានតារាសម្ដែង និងប្រជាជនជាង ១.៥០០ នាក់បង្ហាញពីទំនៀមទម្លាប់ និងប្រពៃណីរបស់ក្រុមភាសាពលរដ្ឋ Hoa រួមផ្សំជាមួយការសម្តែងសៀកគឺជាចំណុចលេចធ្លោនៃពិធីបុណ្យ។

ពិធីបុណ្យពេញបូណ៌មីនៅទីក្រុងហូជីមិញត្រូវបានរក្សា និងរៀបចំអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ ដែលបានក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់របស់ទីក្រុងហូជីមិញ។ ក្រៅពីតម្លៃប្រវត្តិសាស្ត្រ នយោបាយ វប្បធម៌ និងសង្គម ពិធីបុណ្យក៏តំណាងឱ្យតម្លៃសហគមន៍ សញ្ញាសម្គាល់នៃពេលវេលា និងក៏ជាទ្រព្យសម្បត្តិខាងវិញ្ញាណរបស់ប្រជាជនផងដែរ ហើយគឺជាសម្រស់ដ៏សុខដុមរមនារួមបញ្ចូលគ្នារវាងវប្បធម៌វៀតណាម និងវប្បធម៌ជនជាតិ Hoa ក្នុងសហគមន៍ជនជាតិវៀតណាម។ តាមរយៈពិធីបុណ្យនេះ តម្លៃវប្បធម៌ជាច្រើនរបស់ប្រជាជន Hoa ក៏ត្រូវបានអភិរក្ស និងផ្សព្វផ្សាយ។ ទន្ទឹមនឹងនោះ ជំរុញស្មារតីមនុស្សធម៌ និងសាមគ្គីភាពរវាងប្រជាជនវៀតណាម និង Hoa ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ