បុណ្យសំពះព្រះខែពោរពេញទៅដោយសេចក្តីស្រឡាញ់កក់ក្តៅសម្រាប់កុមារ

(VOVWORLD) -នាយប់ថ្ងៃទី២តុលា  មជ្ឈ មណ្ឌលយុវជនខេត្ត Ninh Binh បានរៀបចំកម្មវិធី សប្បាយរីករាយទទួលបុណ្យសំពះព្រះខែ  “ដួងច័ន្ទជូនអូន” ឆ្នាំ២០១៧ សម្រាប់ កុមារមានស្ថានភាពលំបាកទូទាំងខេត្ត។ 
បុណ្យសំពះព្រះខែពោរពេញទៅដោយសេចក្តីស្រឡាញ់កក់ក្តៅសម្រាប់កុមារ - ảnh 1 បុណ្យសំពះព្រះខែពោរពេញទៅដោយសេចក្តីស្រឡាញ់កក់ក្តៅសម្រាប់កុមារ

ក្នុងឱកាសនេះ មជ្ឈមណ្ឌលក៏បានរួម ជាមួយម្ចាស់ជំនួយមួយចំនួន ប្រគល់អំណោយ៨០ចំណែកឲ្យប្អូនកុមារមានស្ថាន ភាពលំបាកក្នុងខេត្តផងដែរ។

        ក្នុងថ្ងៃដដែល ខេត្ត Vinh Long ក៏បានរៀបចំកម្មវិធីសប្បាយទទួលបុណ្យ សំពះព្រះខែនិងប្រគល់អំណោយឲ្យកុមារក្រីក្រ។ ក្នុងពេលជាមួយគ្នានោះ នៅខេត្ត Binh Thuan កុមារ ប្រជាជននិងភ្ញៀវទេសចរច្រើននាក់បានប្រមូលផ្តុំនៅទីលាន Nguyen Tat Thanh ទីក្រុង Phan Thiet ដើម្បីចូលរួមពិធីដង្ហែចង្កៀងគោមសំពះព្រះ ខែឆ្នាំ២០១៧ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ