បុណ្យសំពះព្រះខែយ៉ាងសប្បាយរីយរាយនៅទីក្រុងហាណូយ

(VOVWORLD) -ម្មវិធីសម្ដែងសីល្បៈជាច្រើន និងរាល់ល្បែងប្រជាប្រិយក៏ត្រូវបានរៀបចំឡើង ដើម្បីបង្កើតឡើងទីលានលេងកំសាន្តសម្រាប់កុមារា និងកុមារី ព្រមទាំងជួយឲ្យកុមារគ្រប់រូបមានឱកាសជួបសំណេះសំណាល ស្វែងយល់អំពីរាល់តម្លៃជាប្រពៃណី និងអត្ថន័យដ៏ល្អប្រសើរនៃបុណ្យសំពះព្រះខែផងដែរ។
បុណ្យសំពះព្រះខែយ៉ាងសប្បាយរីយរាយនៅទីក្រុងហាណូយ - ảnh 1 បុណ្យសំពះព្រះខែយ៉ាងសប្បាយរីយរាយនៅទីក្រុងហាណូយ

ក្នុងឱកាសបុណ្យសំពះព្រះខែឆ្នាំ ២០១៩ មានសកម្មភាពវប្បធម៌ សិល្បៈ និងលេងកំសាន្តយ៉ាងសំបូរបែបសម្រាប់កុមារត្រូវបានរៀបចំឡើងនៅតាមមណ្ឌូលកេរ្តិ៍ដំណែលនៅតាមវិថីបុរាណនៃទីក្រុងហាណូយ។ នេះមិនត្រឹមតែជាទីលានលេងកំសាន្តដែល ពោរពេញទៅដោយអត្តប្រយោជន៍សម្រាប់ប្អូនកុមារ ប៉ុណ្ណោះទេ ហើយថែមទាំងជួយឲ្យប្អូនកុមារមានការយល់ដឹងបន្ថែមអំពីរាល់តម្លៃវប្បធម៌ ប្រពៃណីរបស់ប្រជាជាតិទៀតផង។

បណ្ដាមណ្ឌលកេរ្តិ៍ដំណែលនៅតាមវិថីបុរាណនៃទីក្រុងហាណូយ គឺសុទ្ធតែមានបរិយា កាសនៃបុណ្យសំពះព្រះខែប្រពៃណី ជាមួយនឹងល្បែងកំសាន្តជាច្រើនដូចជា៖ រូបក្បាលតោ តុក្កតារបាំងមុខ ចង្គៀងគោម បញ្ញានៃក្រដាស និង ខ្លែងក្រដាសជាដើម។ ទន្ទឹមនឹងនេះ កម្មវិធីសម្ដែងសីល្បៈជាច្រើន និងរាល់ល្បែងប្រជាប្រិយក៏ត្រូវបានរៀបចំឡើង ដើម្បីបង្កើតឡើងទីលានលេងកំសាន្តសម្រាប់កុមារា និងកុមារី ព្រមទាំងជួយឲ្យកុមារគ្រប់រូបមានឱកាសជួបសំណេះសំណាល ស្វែងយល់អំពីរាល់តម្លៃជាប្រពៃណី និងអត្ថន័យដ៏ល្អប្រសើរនៃបុណ្យសំពះព្រះខែផងដែរ។ ម៉្យាងវិញទៀត ដោយមានការចូលរួមពីសំណាក់សិល្បករ សិល្បការិនីជាច្រើនរូមមកពីភូមិរបបរប្រ ពៃណី ក៏បានរួមចំណែកនាំមកនូវផលប្រយោជន៍ដល់កុមារា កុមារីផងដែរ។ លោក Nguyen Van Ta  សិប្បករមួយរូបមកពីស្រុក Phu Xuyen នៃទីក្រុងហាណូយបានសំណេះសំណាលថា៖ “ក្នុងឱកាសបុណ្យសំពះព្រះខែ យើងខ្ញុំតែងតែឧទ្ទេសនាមអំពី របរសូនរូប To he ដល់កុមារា កុមារី។ កុមារទាំងនេះចូលចិត្តសកម្មភាពសូនរូប To he ណាស់។ របរប្រពៃណីនេះត្រូវបានយើងខ្ញុំបន្ទបមរតកពីជីដូនជិតា ហើយយើងខ្ញុំនឹងថែរក្សារបរនេះ កុំឲ្យវាសាបរលាបឡើយ“

នៅតាមដងវិថីជាច្រើននៅទីក្រុងហាណូយ មានវត្តមានរបស់ក្រុម រាំម៉ុងសាយ លាយឡំជាមួយស្នូរស្គរ ដោយបានបង្កើតឡើងបរិយាកាសបុណ្យបំពះព្រះខែយ៉ាងសម្បាយរីករាយ។ ក្នុងឆ្នាំនេះ កុមារា កុមារី មិនត្រឹមតែត្រូវបានឪពុកម្តាយជូនទៅទិញតុក្កតាប៉ុណ្ណោះទេ ថែមទាំងបានទៅទស្សនាបណ្ដាមណ្ឌល កេរ្តិ៍ដំណែលមួយចំនួនដូចជា៖ វិថីគំនូ Phung Hung វិហារ Kim Ngan (លេខ ៤២ ៤៤ Hang Bac) ផ្ទះ កេរ្តិ៍ដំណែលលេខ ៨៧ វិថី Ma May និងមជ្ឈមណ្ឌលផ្លាស់ប្ដូរប្បធម៌ លេខ ៥០ វិថី Dao Duy Tu ដើម្បីលេងកំសាន្តបណ្ដាល្បែងប្រជាប្រិយ។ លោកស្រី Tran Hai Anh មកពីខ័ណ្ឌ Hai Ba Trung ទីក្រុងហាណូយបានសំណេះសំណាលថា៖ “បរិយាកាសនៅទីនេះពិតជាសប្បាយរីករាយណាស់។ ខ្ញុំបាននាំកូនៗមកទីនេះ ដើម្បីចូលរួមបុណ្យសំពះព្រះខែរបស់ប្រទេសជាតិ។ កូនៗរបស់ខ្ញុំមានឱកាសលេងកំសាន្តល្បែងប្រជាប្រិយជាច្រើនណាស់។ ខ្ញុំសង្ឃឹមថា នឹងមានឱកាសនាំកូនៗមកទីនេះម្ដងទៀតក្នុងបុណ្យសំពះព្រះខែនាឆ្នាំក្រោយៗ ផងដែរ”។

ដោយត្រូវបានតុបតែងលម្អតាមរយៈការព្រួរចង្គៀងគោមរាប់រយ វិថីគំនូ Phung Hung ពោរពេញទៅដោយពន្លឺឆើតឆាយ ដែល ទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ទស្សនិកជនយ៉ាងច្រើនកុះករ។ ក្រៅពីស្តង់ទំនិញ ដែលឧទ្ទេសនាមអំពីប្រដាប់ប្រដារប្រពៃណីសម្រាប់ក្មេងលេង ក្នុងឱកាសបុណ្យសំពះព្រះខែឆ្នាំនេះ សិល្បករ និងសិល្បការិនីក៏បានណែនាំឲ្យកុមារ អំពីរបៀបធ្វើតុក្កតា ដូចជាគូររបាំងមុខ ធ្វើកាតប៉ុស្តាល់ គូរលើក្រដាស gio ជាដើម។ ប្អូន Nguyen Thanh Tam មកពីខ័ណ្ឌ Dong Da ទីក្រុងហាណូយបានចែករំលែកថា៖ “ប្អូនពិតជាមានអារម្មណ៍សម្បាយរីយរាយណាស់ ព្រោះមានឱកាសលែងល្បែងប្រជាប្រិយជាច្រើន។ ហេតុដូច្នេះហើយ ប្អូនចេះរបៀបធ្វើល្បែង ប្រជាប្រិយជាច្រើន។ លើលពីនេះទៅទៀត បរិយាកាសបុណ្យសំពះព្រះខែឆ្នាំនេះពិតជាសប្បាយរីករាយណាស់”។

ចំណែកឯនៅមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌នៅវិថិបុរាណ Dao Duy Tu នោះ ក្លឹបវប្បធម៌ប្រជាប្រិយនៃភូមិរបរវៀតណាមបានរចនាលំហរតាំងបង្ហាញ ប្រដាប់ប្រដារប្រពៃណីសម្រាប់ក្មេងលេង មកពីបណ្ដាភូមិរបរ។ វិចិត្តករបានរៀបចំ ប្រដាប់ប្រដាសម្រាប់ក្មេងលេងគ្រប់ប្រភេទឲ្យក្លាយទៅជាលំហរវប្បធម៌ដែលពោរពេញទៅដោយភាពច្នៃប្រឌិត។ នៅទីនេះ កុមារា កុមារីបានចូលរួមសកម្មភាពជាច្រើនដូចជា៖ ធ្វើចង្គៀងគោម គូររបាំងមុខ ធ្វើនំសែនលោកខែ និងគូរគំនូរប្រជាប្រិយ Dong Ho ជាដើម។ សកម្មភាពទាំងនេះ មិនត្រឹមតែទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់កុមារា កុមារីប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យមនុស្សពេញវ័យមានអារម្មណ៍នឹករលឹកដល់បរិយា កាសបុណ្យសំពះព្រះខែកាលពីអតីតកាលទៀតផង។

ដោយមានវត្តមានរបស់ល្បែងប្រជាប្រិយ និងមានការចូលរួមពីសំណាក់សិល្បករ សិល្បការិនី ដែលមានបំណងចង់រក្សារាល់តម្លៃវប្បធម៌ជាប្រពៃណីរបស់ប្រជាជាតិនោះ បានញាំងឲ្យបុណ្យសំពះព្រះខែកាន់តែមានអត្ថន័យ រួមចំណែកជួយឲ្យប្អូនកុមារយល់ដឹងបន្ថែមអំពីបុណ្យសំពះព្រះខែ។ លើសពីនេះទៅទៀត ចូលរួមបណ្ដាសកម្មភាពតភ្ជាប់សហគមន៍ទាំងនេះ មិនត្រឹមតែជួយអភិរក្ស ផ្សព្វផ្សាយនូវរាល់តម្លៃវប្បធម៌ជាប្រពៃណីប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបំប៉នដួងព្រលឹងសម្រាប់កុមារទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ