បុណ្យសៀវភៅ “ហាណូយ -ទីក្រុងដើម្បីសន្តិភាព”

បុណ្យសៀវភៅ “ហាណូយ -ទីក្រុងដើម្បីសន្តិភាព” - ảnh 1
ទិដ្ឋភាពនៃបុណ្យសៀវភៅ១នៅទីក្រុងហាណូយ (រូបថតៈអ៊ីនធឺណែត )


(VOVworld)-បានប្រព្រឹត្តទៅពីថ្ងៃទី២៦កញ្ញា ដល់ថ្ងៃទី២តុលាឆ្នាំ២០១៤ នៅ
បរមរាជវាំង Thang Long ហាណូយ បុណ្យសៀវភៅ​ “ហាណូយ -ទីក្រុងដើម្បីសន្តិភាព”
ត្រូវបានរៀបចំឡើង​ ក្នុងឱកាសរំលឹកខួបលើកទី៦០​នៃទិវារំដោះរដ្ឋធានី និងរយៈ
ពេល១៥ឆ្នាំ​ដែលទីក្រុងហាណូយទទួលបានគិត្តនាមជា “ទីក្រុងដើម្បីសន្តិភាព”។
នេះជាលើកដំបូង ដែលបុណ្យសៀវភៅបានរៀបចំឡើង ដោយមានស្តង់ចំនួន២០០ របស់រោងបោះពុម្ពជាច្រើន ដោយមានតាំងបង្ហាញសៀវភៅសម្រាប់កុមារ សៀវភៅ​
អក្សរសាស្រ្ត សេដ្ឋកិច្ច ជាដើម ។ លោក​Nguyen Minh Khanh នាយករងមន្ទីព័ត៌ មាននិងផ្សព្វផ្សាយហាណូយ ឲ្យដឹងថា៖

        “បុណ្យសៀវភៅនេះ បានរួមចំណែកក្នុងការផ្សព្វផ្សាយ អប់រំដ៏ជ្រាលជ្រៅក្នុង ប្រជាជនលើទូទាំងប្រទេសវៀតណាម អំពីអត្ថន័យដ៏ធំធេងនៃទិវារំដោះរដ្ឋធានី និង មានមោទនភាពអំពីទីក្រុងសន្តិភាពដោយអង្គការ UNESCO ប្រគល់ជូន។ លើកពី
នេះទៅទៀត ពិធីបុណ្យនេះ ក៏បានលើកកំពស់វប្បធម៌អាន អភិវឌ្ឍន៍ចលនាអាន
សៀវភៅ ឆ្ពោះទៅកសាងជនហាណូយអរិយធម៌”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ