បាតុកម្មកើតមានឡើងជាច្រើននៅទ្វីបអឺរ៉ុបប្រឆាំងជំទាស់ TTIP

បាតុកម្មកើតមានឡើងជាច្រើននៅទ្វីបអឺរ៉ុបប្រឆាំងជំទាស់ TTIP - ảnh 1
បាតុកម្មកើតមានឡើងជាច្រើននៅទ្វីបអឺរ៉ុបប្រឆាំងជំទាស់ TTIP (Internet)

        Vovworld-នាថ្ងៃទី១៨មេសា មនុស្សរាប់ម៉ឺននាក់បានហូរមកតាមដង​វិថី​នៅ​
ទ្វីបអឺរ៉ុបដើម្បីប្រឆាំងជំទាស់កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មនិងវិនិយោគអន្តរ​
មហាអាតឡង់ទីក (TTIP) គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំបំផុតលើ​ពិភព​
លោករវាងសហភាពអឺរ៉ុប (EU) និងអាមេរិក។ ការប្រឆាំងជំទាស់បាន​កើត​មាន
​ឡើងយ៉ាងខ្លាំងក្លានៅអាល្លឺម៉ង់ខណៈដែលការធ្វើបាតុកម្មនៅទីក្រុង Munich បាន​
ទាក់ទាញមនុស្ស២៣ពាន់នាក់ចូលរួម ក្នុងពេលជាមួយគ្នានោះបរិមាណ​មនុស្ស
ចូលរួមបាតុកម្មនៅទីក្រុង Leipzig គឺ២ពាន់ Stuttgart គឺ១ពាន់នាក់។ បណ្ដាការធ្វើ
បាតុកម្មនៅទីក្រុងផ្សេងៗនៅទ្វីបអឺរ៉ុបបានប្រព្រឹត្តដោយទ្រង់ទ្រាយតូចជាងដូច
ជានៅទីក្រុង Brussels (បែលហ្សីក)គឺ២ពាន់នាក់​នៅទីក្រុង Madrid (អេស្បាញ)និង
ទីក្រុង Helsinki របស់ហ្វែនឡង់គឺ១ពាន់នាក់។

        បណ្ដាការធ្វើបាតុកម្មបានប្រព្រឹត្តក្នុងកាលៈទេសៈមជ្ឈដ្ឋានមន្ត្រីអាមេរិក​និង
EU គ្រោងនឹងបន្តការចរចារស្ដីពី TTIP នៅទីក្រុង New York អាមេរិកនាថ្ងៃ​ទី​២០
មេសាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ