បាតុកម្មទាមទារឱ្យបញ្ចប់ជម្លោះអ៊ីស្រាអែល-ហាម៉ាស

(VOVWORLD) - នៅក្នុងបរិបទនៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានឈានចូលដល់សប្តាហ៍ទី៦  ដែលមិនទាន់ឃើញសញ្ញាធូរស្រាលនោះ មានសកម្មភាពតវ៉ាប្រឆាំងនឹងជម្លោះ ក៏ដូចជាការអំពាវនាវឱ្យមានបទឈប់បាញ់បានធ្វើឡើងនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោកនៅថ្ងៃទី ១៨ វិច្ឆិកា។

បាតុកម្មទាមទារឱ្យបញ្ចប់ជម្លោះអ៊ីស្រាអែល-ហាម៉ាស - ảnh 1អគារត្រូវបានបំផ្លាញបន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើទីក្រុង Rafah ភាគខាងត្បូង Gaza Strip នៅថ្ងៃទី 15 ខែវិច្ឆិកាឆ្នាំ 2023 ។ រូបថត៖ THX/TTXVN

នៅអ៊ីស្រាអែល ជនជាតិយូដា និងអារ៉ាប់រាប់រយនាក់បានប្រមូលផ្តុំគ្នានៅសួន Charles Claure Park ក្នុងទីក្រុង Tel Aviv ដើម្បីទាមទារឱ្យបញ្ចប់សង្រ្គាម និងកិច្ចព្រមព្រៀងដើម្បីផ្លាស់ប្តូរចំណាប់ខ្មាំងទាំងអស់ ដែលត្រូវបានចាប់ពង្រត់។ នេះជាការតវ៉ាដ៏កម្រមួយជាមួយនឹងមតិប្រឆាំងសង្គ្រាមនៅអ៊ីស្រាអែលនៅពេលនេះ។ ទន្ទឹមនឹងនោះ នៅទីក្រុងហ្សេរុយសាឡឹម មនុស្សរាប់ម៉ឺននាក់បានចូលរួមជាមួយក្រុមបាតុករដែលជាសាច់ញាតិរបស់ជនដែលត្រូវបានចាប់ពង្រត់ ដោយប្រមូលផ្តុំនៅមុខគេហដ្ឋានរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ដើម្បីដាក់សម្ពាធមេដឹកនាំឱ្យនាំសាច់ញាតិរបស់ពួកគេត្រឡប់មកវិញ។

នៅថ្ងៃដដែលនោះ ប្រជាជនអ៊ីរ៉ង់រាប់ពាន់នាក់បានចូលរួមក្នុងការដើរដង្ហែរដែលរៀបចំដោយរដ្ឋ ដើម្បីប្រឆាំងនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប ដែលបណ្តាលឲ្យជនស៊ីវិលប៉ាឡេស្ទីនជាច្រើននាក់ត្រូវស្លាប់។

ការតវ៉ាបានកើតឡើងក្នុងបរិបទជម្លោះអ៊ីស្រាអែលនិងក្រុមហាម៉ាសដែលបន្តបង្កើនភាពតានតឹង។ អាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សាបានឲ្យដឹងថា មនុស្សជាង ១២.០០០ នាក់បានស្លាប់ ក្នុងនោះមានកុមារ ៥.០០០ នាក់ ចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា។

នៅក្នុងការវិវឌ្ឍន៍ដែលពាក់ព័ន្ធនោះផងដែរ កាលពីម្សិលមិញ (ថ្ងៃទី ១៨ ខែវិច្ឆិកា) ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen បានសម្តែងការប្រឆាំងចំពោះ "ការផ្លាស់ទីលំនៅដោយបង្ខំរបស់ប៉ាឡេស្ទីន" នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ មុននោះ នាថ្ងៃដដែល ថ្លែងនៅក្នុងវេទិកាសន្តិសុខ Manama ដែលប្រព្រឹត្តទៅនៅប្រទេសបារ៉ែន តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខ និងកិច្ចការបរទេសនៃសហភាពអឺរ៉ុប (EU) Joseph Borrell បានឲ្យដឹងថា មានតែអាជ្ញាធរប៉ាឡេស្ទីន (PA) ប៉ុណ្ណោះដែលអាចគ្រប់គ្រងតំបន់ហ្គាហ្សាបានក្រោយសង្គ្រាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ