បាតុកម្មធំៗនៅអ៊ុយក្រែន


បាតុកម្មធំៗនៅអ៊ុយក្រែន - ảnh 1
បាតុកម្មធំៗនៅអ៊ុយក្រែន (AP)


         Vovworld-បាតុករប្រមាណ៧ម៉ឺននាក់បានហូរមកទីលានឯករាជ្យនៅ​កណ្ដាល​​
រដ្ឋធានី Kiev របស់អ៊ុយក្រែននាថ្ងៃទី៩កុម្ភៈដើម្បីដង្ហែក្បួនប្រឆាំងជំទាស់​ប្រធានាធិ
បតីលោក Viktor Yanukovych ក្នុងកាលៈទេសៈដែលវិបត្តិនយោបាយ​នៅប្រទេសនេះ
មិនទាន់មានសញ្ញាបញ្ឈប់។ បណ្ដាបាតុករបានយកមកខ្សែ​ក្រណាត់​មានពណ៌លឿង
និងបៃតង ជាពណ៌និមិត្តរូបឲ្យអ៊ុយក្រែននិងសហភាពអឺរ៉ុប (EU) សំដៅបង្កើតកំលាំង
កៀបសង្កត់ដើម្បីប្រធានាធិបតីបង្កើតរដ្ឋាភិបាលថ្មីស្និទ្ធ​ស្នាលជាមួយលោកខាងលិច។​ អ៊ុយក្រែនត្រូវរញ្ជួយដោយរលកបាតុកម្មប្រឆាំង​រដ្ឋាភិបាលគិតតាំងពីខែវិច្ឆិកាឆ្នាំ២០១៣
ក្នុងពេលដែលប្រធានាធិបតី Yanukovich បដិសេធចុះហត្ថលេខាលើកិច្ចព្រមព្រៀង
មួយសហប្រតិបត្តិការនយោបាយនិង​ពាណិជ្ជកម្មប្រវត្តិសាស្ត្រជាមួយ EU បណ្ដាលឲ្យ
មានការអរិចិត្តចំពោះភាគីប្រឆាំងដែលស្និទ្ធ​ស្នាល​ជាមួយ EU បង្កឲ្យមានការធ្វើ
បាតុកម្មនិងធ្វើឲ្យរដ្ឋាភិបាលត្រូវលាលែងពី​ដំណែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ