បាតុកម្ម​នៅក្នុងរដ្ឋធានីប្រទេសស៊ូដង់

(VOVWORLD) - កាលពីថ្ងៃទី ២៥ ខែធ្នូ ប្រជាជនស៊ូដង់រាប់ពាន់នាក់ បានធ្វើដំណើរតាមដងផ្លូវនៃរដ្ឋធានី Khartoum និងតំបន់ជាយក្រុង ដើម្បីអំពាវនាវឱ្យទាហាន "វិលត្រឡប់ទៅបន្ទាយវិញ" និងទាមទារឱ្យមានការអន្តរកាលទៅជារដ្ឋាភិបាលស៊ីវិល។
បាតុកម្ម​នៅក្នុងរដ្ឋធានីប្រទេសស៊ូដង់ - ảnh 1បាតុកម្មស៊ីវិលនៅ Sahafa ជាយក្រុង Khartoum ប្រទេសស៊ូដង់។( រូបថត៖ AFP/TTXVN)

បាតុករទាមទារឲ្យរំសាយជួរក្បាលម៉ាស៊ីនសន្តិសុខទាំងអស់ និងលុបបំបាត់ការផ្តល់អំណាចដល់ក្រុមជ្រុលនិយម។ ទន្ទឹមនឹងនេះ កងកម្លាំងដើម្បីសេរីភាព និងការផ្លាស់ប្តូរនៅស៊ូដង់បានព្រមានថា កងកម្លាំងសន្តិសុខមិនគួរប្រើប្រាស់កម្លាំងចំពោះបាតុករដោយសន្តិវិធី ហើយបានសង្កត់ធ្ងន់ថា ការកាត់ផ្តាច់អ៊ីនធឺណេតនឹងមិនអាចបញ្ឈប់ក្រុមបាតុករបានឡើយ។

ដើម្បីបង្ការនិងទប់ស្កាត់បាតុកម្មនេះ រដ្ឋាភិបាលស៊ូដង់បានបិទផ្លូវសំខាន់ៗមួយចំនួនក្នុងរដ្ឋធានី Khartoum តាំងពីយប់ថ្ងៃសុក្រទី២៥ ខែធ្នូ ហើយបានអនុវត្តវិធានការសន្តិសុខយ៉ាងតឹងរ៉ឹង និងកាត់ផ្តាច់សេវាអ៊ីនធឺណេតផងដែរ។

ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីថ្ងៃទី ២៥ ខែតុលា ស៊ូដង់បានជួបប្រទះនឹងវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរ និងការធ្វើបាតុកម្មជាបន្តបន្ទាប់ ប្រឆាំងនឹងរដ្ឋអំណាចយោធា។ ក្នុងរយៈពេលមិនដល់ពីរខែ បាតុករចំនួន ៤៨នាក់ត្រូវបានស្លាប់ និងមនុស្សជាង១៥០០នាក់ទៀតរងរបួសក្នុងការប៉ះទង្គិចគ្នា៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ