បាតុកម្មនៅបណ្តាខេត្តនៅភាគខាងកើតរបស់អ៊ុយក្រែនសំដៅទាមទាការបោះប្រជាមតិ
|
បាតុករគាំទ្ររុស្ស៊ីនៅ Crimea (រូបថតៈ AP ) |
(VOVworld)-នាថ្ងៃទី៨មិនា មនុស្សចំនួន៣ពាន់នាក់បាប្រមូឡផ្តុំធ្វើបាតុកម្មនៅ
ទីលាន Lenin ក្នុងទីក្រុង Donetsk សំដៅទាមទារការបោះប្រជាមតិអំពីបែបបទ
តំបន់ Donbass។ បាតុករទាំងនេះមកពីកងកម្លាំងនយោបាយនិងអង្គការសង្គម
ខុសពីគ្នា ក្នុងនោះមានគណៈបក្សកុម្មុយនិស្ត ចលនាសង្គម “រណសិរ្សភាគខាង
កើត”ជាដើម។ បាតុករមួយចំនួនបានកាន់ទង់ជាតិរុស្ស៊ី។ ក្នុងចំនួនបាតុករមាន
Pavel Gubarev ជាមេដឹកនាំរបស់អង្គការសង្គម “កងឈ្លប់Donbass”។ មុននោះ ជនមួយនាក់នេះត្រូវចាប់ឃុំខ្លួនរយៈពេល២ខែពីបទផ្តួលរលំរដ្ឋអំណាចដោយ
អំពើហឹង្សា។ មុននោះ សំណើររៀបចំបោះប្រជាមតិត្រូវបាន Gubarev នាំចេញ
ដោយលើកឡើងថា ប្រជាជនខេត្ត Donetsk ត្រូវតែបញ្ចេញមតិដែរថាពួកគេចង
ដឹងថា តំបន់នេះស្ថិតក្នុងទឹកដីអ៊ុយក្រែនឬរុស្ស៊ី៕