បាតុកម្មបន្តកើតមានឡើងនៅបង់ក្លាដែស្ស
|
អតីតនាយករដ្ឋន្ត្រី Khaleda Zia |
(VOV)_យ៉ាងហោចណាស់មានមនុស្ស១នាក់ត្រូវស្លាប់និងមនុស្សរាប់សិបនាក់
ផ្សេងទៀតត្រូវរងរបួស ក្នុងបាតុកម្មទ្រង់ទ្រាយធំៗ នៅបង់ក្លាដែស្ស នាថ្ងៃទី២៩ ធ្នូ។ បណ្ដាបាតុករគាំទ្រអតីតនាយករដ្ឋន្ត្រី Khaleda Zia បានវាយប្រហារទៅ លើកងកម្លាំង សន្តិសុខដោយដំថ្មនិងគ្រាប់បែកទៀតផង។ មុននោះ បាតុករចំនួនមួយពាន់នាក់ ត្រូវចាប់ឃុំខ្លួន និងរដ្ឋអំណាចបានផ្អាក់រាល់ជើងឡានទីក្រុង កំពង់ផែនិងរថយន្ត អគ្គីសនីជាដើម។
មុននេះ លោកស្រី Khaleda Zia បានអំពាវនាវប្រជាជនអនុវត្តការធ្វើដំណើរ តាមក្បួនដោយទ្រង់ទ្រាយធំ ឆ្ពោះទៅទីក្រុង Dhaka នាថ្ងៃទី ២៩ ធ្នូ ដើម្បីបដិសេធ ការបោះឆ្នោតសកល នាខែមករាឆ្នាំ ២០១៤។ ទន្ទឹមនឹងនោះ លោកស្រី Khaleda Zia ក៏បានស្នើប្រជាជនបង្កើតបណ្ដាគណះកម្មាធិការបាតុកម្មនៅភូមិនិមួយៗដើម្បី រារាំងការបោះឆ្នោតខាងមុខនេះដែរ៕