បាតុកម្មប្រឆាំងជំទាស់កំណែទម្រង់ប្រព័ន្ធតុលាការនៅអ៊ីស្រាអែលបានឈានចូលសប្តាហ៍ទី ១៦ ជាប់ៗគ្នា

(VOVWORLD) - ប្រជាជនអ៊ីស្រាអែលនៅតែបន្តធ្វើបាតុកម្មក្នុងគោលដៅទាមទារឱ្យរដ្ឋាភិបាលបោះបង់ចោលទាំងស្រុងផែនការដ៏ចម្រូងចម្រាសនេះ។
បាតុកម្មប្រឆាំងជំទាស់កំណែទម្រង់ប្រព័ន្ធតុលាការនៅអ៊ីស្រាអែលបានឈានចូលសប្តាហ៍ទី ១៦ ជាប់ៗគ្នា - ảnh 1បាតុកម្មប្រឆាំងជំទាស់នឹងផែនការកំណែទម្រង់ប្រព័ន្ធតុលាការរបស់រដ្ឋាភិបាលនៅទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។ (រូបថត៖ AFP/VNA)

កាលពីយប់ថ្ងៃទី ២២ មេសា ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅទីតាំងចំនួន ១៥០ នៅទូទាំងប្រទេស ដែលក្នុងនោះទីក្រុង Tel Aviv នៅតែមានចំនួនបាតុករច្រើនបំផុត ដើម្បីប្រឆាំងជំទាស់នឹងផែនការកំណែទម្រង់ប្រព័ន្ធតុលាការរបស់រដ្ឋាភិបាល។ មុននោះ នាថ្ងៃទី ២៧ ខែមីនា នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បានប្រកាសលើកផែនការកំណែទម្រង់ប្រព័ន្ធតុលាការជាបណ្ដោះអាសន្ន ដើម្បីធ្វើការពិគ្រោះយោបល់ និងកិច្ចសន្ទនាឲ្យបានទូលំទូលាយថែមទៀត ប៉ុន្តែប្រជាជនអ៊ីស្រាអែលនៅតែបន្តធ្វើបាតុកម្មក្នុងគោលដៅទាមទារឱ្យរដ្ឋាភិបាលបោះបង់ចោលទាំងស្រុងផែនការដ៏ចម្រូងចម្រាសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ