បាតុកម្មប្រឆាំងជំទាស់នឹងអំពើហិង្សានៅតែកើតមានឡើងនៅទូទាំងសហរដ្ឋអាមេរិក
(VOVWORLD) - បាតុកម្មប្រឆាំងជំទាំស់នឹងអំពើហឹង្សារបស់ប៉ូលីសបន្ទាប់ពីករណីស្លាប់របស់បុរសស្បែកខ្មៅ George Floyd នៅទីក្រុង Minneapolis បានឈានចូលថ្ងៃទី ១២ ជាប់ៗគ្នា ហើយបន្តរីករាលដាល ដល់រដ្ឋជាច្រើនផ្សេងៗទៀតនៅទូទាំងសហរដ្ឋអាមេរិកផងដែរ។
ប្រជាជនចូលរួមធ្វើបាតុកម្មប្រឆាំងនឹងសកម្មភាពប៉ូលីសដែលនាំទៅដល់ការស្លាប់របស់ជនជាតិស្បែកខ្មៅលោក George Floyd នៅទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក (រូបថត៖ THX / TTXVN) |
នៅទីក្រុងវ៉ាស៊ីនតោន ថ្ងៃទី ៦ ខែមិថុនាគឺជាថ្ងៃដែលបាតុកម្មប្រព្រឹត្តទៅដោយទ្រង់ទ្រាយធំបំផុត ដោយមានបាតុករ ប្រមាណ ៦០០០ នាក់ដែលប្រមូលផ្តុំគ្នាភាគច្រើននៅក្នុងតំបន់មជ្ឈមណ្តលនិងក្បែរសេតវិមាន។
ការធ្វើបាតុកម្មទាំងនេះបានកើតឡើងដោយសន្តិវិធីក្រោមការត្រួតពិនិត្យរបស់ប៉ូលីសនិងកម្លាំងឆ្មាំជាតិ។ ការធ្វើបាតុកម្មក៏បានធ្វើឡើងនៅក្នុងរដ្ឋនិងទីក្រុងធំៗផ្សេងៗទៀត នៅសហរដ្ឋអាមេរិក រួមមានរដ្ឋកាលីហ្វ័រញ៉ា ញូវយ៉ក ហ្វីឡាដែលហ្វីយ៉ា ឈីកាហ្គោ និងស៊ីថល។
គួរជម្រាបថា ពិធីរំលឹកវិញ្ញាណក្ខ័ន្ធលោក George Floyd ត្រូវបានធ្វើឡើងនៅរដ្ឋ Carolina ខាងជើង ដោយមានការចូលរួមពីមនុស្សរាប់រយនាក់ផងដែរ។ ម្យ៉ាងវិញទៀត លោក Joe Biden អតីតអនុប្រធានា ធិបតីនិងជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យក៏គ្រោងនឹងចូលរួមក្នុងពិធីរំលឹក វិញ្ញាណក្ខ័ន្ធលោក George Floyd នៅរដ្ឋហ៊ូស្តុន (Houston )៕