បាតុកម្មប្រឆាំងជំទាស់ប្រធានាធិបតី R.Erdogan បន្ទាប់ពីការបំផ្ទុះគ្រាប់បែក

(VOVworld)-នាថ្ងៃទី១១តុលា មនុស្សរាប់ពាន់នាក់បានហូចូលវិថីនានានៅ
ក្រុង Ankara របស់ទួរគី សំដៅប្រឆាំងជំទាស់ប្រធានាធិបតី Recep Tayyip Erdogan
ក្រោយមួយថ្ងៃនៃការ បំផ្ទុះគ្រាប់បែកដ៏បង្ហូឈាមយ៉ាងខ្លាំងបំផុតតាំងពី មុនមក តម្រង់ទៅលើក្រុមដង្ហែក្បួនសន្តិភាពនៅក្រុង Ankara បណ្តាលឲ្យមនុស្ស ចំនួន
៩៧នាក់ត្រូវស្លាប់។ បាតុករបានប្រមូលផ្តុំនៅទីធ្លា Sihhiye ជិតកន្លែងកើត ហេតុ ដើម្បីរំលឹកវិញ្ញាក័្ខន្ធជនរងគ្រោះ។ បាតុករក៏បានរិះគន់រដ្ឋាភិបាលចំពោះការ ដែល
មិនអាចធានាសុវត្ថភាពសម្រាប់ក្រុមដង្ហែក្បួននាថ្ងៃទី១០តុលាមុននេះផង ដែរ។ ការវាយប្រហារពោលខាងលើកើតមានឡើងនៅវេលាម៉ោង១០ (តាមម៉ោងតំបន់)
នាថ្ងៃទី១០តុលា បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ចំនួន៩៧នាក់ត្រូវ ស្លាប់
និងមនុស្ស៥០០នាក់ផ្សេងទៀតត្រូវរងរបួស។ ទួរគីបានប្រកាសកាន់ទុក ជាតិ
ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១តុលា សំដៅរំលឹកវិញ្ញាក័្ខន្ធជនរងគ្រោះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ