បាតុកម្មប្រឆាំងជំទាស់ប្រធានាធិបតីនៅកូរ៉េខាងត្បូង

បាតុកម្មប្រឆាំងជំទាស់ប្រធានាធិបតីនៅកូរ៉េខាងត្បូង - ảnh 1
បាតុករចាប់ពាក្យស្លោកសំណូមពរឲ្យប្រធានាធិបតីលោកស្រី Park Geun-hye លាលែងពីតំណែង (រូបថត៖AFP)

(VOVworld) - នាថ្ងៃទី២៩ តុលា ជនកូរ៉េខាងត្បូងរាប់ពាន់នាក់បាន ធ្វើបាតុកម្ម
នៅរដ្ឋធានីសេអ៊ូល សំដៅសំណូមពរឲ្យប្រធានាធិបតីលោកស្រី Park Geun-hye
លាលែងពីតំណែង ក្រោយពីកើតមានឡើងការចោទប្រកាន់ថា លោកស្រីរូបនេះ
បានអនុញ្ញាតឲ្យមិត្តភក្តិមួយរូបធ្វើអន្តរាគមន៍ទៅក្នុងបញ្ហាសំខាន់ៗ របស់ប្រទេស
ជាតិ។បម្រែបម្រួលនេះកើតមានឡើងក្រោយពីលោកស្រី Park Geun-hye បញ្ជាឲ្យ
លេខាធិការជាន់ខ្ពស់ចំនួន១០រូបលាលែងពីតំណែងដោយ សារជាប់ទាក់ទិនដល់
រឿងអាស្រូវពោលខាងលើ ហើយមុននឹងការបោះឆ្នោត សកលនាឆ្នាំ២០១៧។
ប៉ូលីសប៉ាន់ស្មានថា មានមនុស្សចំនួន៩ពាន់នាក់បាន ចូលរួមការធ្វើបាតុកម្មធំ
បំផុតក្នុងអំឡុងច្រើនខែកន្លងទៅនេះ ខណៈដែលអ្នក ចាត់តាំងមួយចំនួនចាត់ទុក
ថា បរិមាណបាតុករគឺ២ហ្មឺននាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ