បាតុកម្មហិង្សា​នៅប្រទេសក្រិក បន្ទាប់ពីគ្រោះថ្នាក់រថភ្លើងបុក​គ្នា​ដ៏សោកនាដកម្ម

(VOVWORLD) - នាថ្ងៃទី២ ខែមីនា បាតុករប្រហែល ២.០០០នាក់បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងThessaloniki ភាគខាងជើងប្រទេសក្រិក បន្ទាប់ពីអាជ្ញាធរបានទទួលស្គាល់ទំនួលខុសត្រូវចំពោះគ្រោះថ្នាក់រថភ្លើងបុកគ្នាដ៏កាចសាហាវ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។
បាតុកម្មហិង្សា​នៅប្រទេសក្រិក បន្ទាប់ពីគ្រោះថ្នាក់រថភ្លើងបុក​គ្នា​ដ៏សោកនាដកម្ម - ảnh 1ក្រុមអ្នកជួយសង្គ្រោះធ្វើការនៅកន្លែងកើតហេតុនៃគ្រោះថ្នាក់រថភ្លើងបុកគ្នា នៅជិតទីក្រុង Larissa ប្រទេសក្រិក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។ (រូបថត៖ THX/TTXVN)

អ្នកនាំពាក្យនៃកងកម្លាំងប៉ូលីសក្នុងទីក្រុងធំទីពីររបស់ក្រិកបានឲ្យដឹងថា ក្រុមបាតុករបានគប់ដុំថ្មនិងគ្រាប់បែកសាំង ប៉ុន្តែ «ស្ថេរភាពបានវិលត្រឡប់មកប្រក្រតីភាពហើយ»។

យោងតាមទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពថ្មីបំផុត គ្រោះថ្នាក់រថភ្លើងនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន ៥៧នាក់ និង ៥៦នាក់ទៀតកំពុងបាត់ខ្លួន។ គ្រោះថ្នាក់នេះបានកើតឡើងនៅពេលដែលរថភ្លើងដឹកអ្នកដំណើរចំនួន៣៥០នាក់ធ្វើដំណើរពីទីក្រុង Athens ទៅកាន់ទីក្រុង Thessaloniki បានបុកគ្នាជាមួយរថភ្លើងដឹកទំនិញពី Thessaloniki ទៅកាន់ទីក្រុង Larissa ។

នាយករដ្ឋមន្ត្រីក្រិក លោក Kyriakos Mitsotakis បានឲ្យដឹងថា នេះគឺជា "គ្រោះថ្នាក់រថភ្លើងដ៏អាក្រក់បំផុតដែលមិនធ្លាប់មានពីមុនមក" នៅក្នុងប្រទេសក្រិក ហើយបានសន្យាថានឹងអនុវត្តន៍ការស៊ើបអង្កេតយ៉ាងពេញលេញលើគ្រោះថ្នាក់នេះ។ រដ្ឋាភិបាលក្រិកក៏បានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១ ខែមីនា ដើម្បីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងគ្រោះថ្នាក់ដ៏សោកនាដកម្មនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ