បាតុកម្ម«អាវកាក់ពណ៌លឿង» នៅទីលានបណ្តាប្រទេសជាតិនៅស្វ៊ីស

(VOVWORLD) -  នាថ្ងៃទី ២០ ខែកុម្ភៈ ក្រុមបាតុករ « អាវកាក់ពណ៌លលឿង» បារាំងជាច្រើនកុះករ បានប្រមូលផ្ដុំគ្នានៅទីលានបណ្តាប្រទេស ( Place des Nations) នៅទល់មុខទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំនៅទីក្រុង Geneva (ប្រទេសស្វីស)។
បាតុកម្ម«អាវកាក់ពណ៌លឿង» នៅទីលានបណ្តាប្រទេសជាតិនៅស្វ៊ីស - ảnh 1 ចលនា «អាវកាក់ពណ៌លឿង»នៅប្រទេសបារាំង

មុននេះ រដ្ឋអំណាចរដ្ឋ Geneva  បានផ្តល់អាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រព្រឹត្តទៅបាតុកម្មនេះដោយមានការចូលរួមរបស់បាតុករមានចំនួនឡើងទៅ ៥,000 នាក់។ ក៏ប៉ុន្តែចំនួនបាតុករមានជាក់ស្តែងមានត្រឹមតែប្រមាណរាប់រយនាក់តែប៉ុណ្ណោះទេ។ គួរបញ្ជាក់ថា បាតុកម្ម "អាវកាក់ពណ៌លឿង" នៅទីក្រុង Geneva មានលក្ខណៈជានិមិត្តរូប ដោយសារតែទីលានបណ្តាប្រទេស គឺស្ថិតនៅមុខទីស្នាក់ការ អ.ស.ប ដែលកន្លែងនឹងប្រារព្ធឡើងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប ។ ក្រុមបាតុករពាក់អាវកាក់ពណ៌លឿងមានគោលបំណងចង់ផ្សាយសារលិខិត និង លើកបដា ដែលថ្កោលទោសអំពើហឹង្សា ដោយបញ្ជាក់ច្បាស់ពីសំណូមពរ និងការទាមទារអំពីបញ្ហាសេដ្ឋកិច្ច និងនយោបាយនៃចលនា«អាវកាក់ពណ៌លឿង»ជាពិសេសគឺផ្តោតលើបញ្ហាពន្ធនិងប្រាក់ចូលនិវត្តន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ