បាតុករចំនួន ៧ ម៉ឺននាក់ធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលឆែក
(VOVWORLD) - បាតុករក៏បានទាមទារឱ្យសាធារណរដ្ឋឆែករក្សាអព្យាក្រឹតផ្នែកយោធា និងបន្តរក្សាការធានាការផ្គត់ផ្គង់ឧស្ម័នជាមួយដៃគូនានា រួមទាំងរុស្ស៊ីផងដែរ។
បាតុករចំនួន ៧ ម៉ឺននាក់ធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលឆែក |
កាលពីថ្ងៃទី ៣ ខែកញ្ញា បាតុករប្រមាណ ៧ ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅទីលាន Wenceslas មជ្ឈមណ្ឌលទីក្រុង Prague សាធារណរដ្ឋឆែក ក្នុងបាតុកម្មទ្រង់ទ្រាយធំមួយដើម្បីតវ៉ាប្រឆាំងនឹងវិធានការរបស់រដ្ឋាភិបាលប្រឆាំងនឹងស្ថានភាពនៃវិបត្តិថាមពល ហើយតម្លៃអគ្គិសនី និងឧស្ម័នបានហក់ឡើងដល់កម្រិតខ្ពស់។ បាតុករក៏បានទាមទារឱ្យសាធារណរដ្ឋឆែករក្សាអព្យាក្រឹតផ្នែកយោធា និងបន្តរក្សាការធានាការផ្គត់ផ្គង់ឧស្ម័នជាមួយដៃគូនានា រួមទាំងរុស្ស៊ីផងដែរ។ នេះជាបាតុករប្រឆាំងរដ្ឋាភិបាលធំបំផុតចាប់តាំងពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Fiala ត្រូវបានបង្កើតឡើង។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ នាយករដ្ឋមន្ត្រីលោក Petr Fiala ដែលដឹកនាំរដ្ឋាភិបាលចម្រុះរវាងគណបក្សស្តាំនិយមទាំង ៥ បាននិយាយថា បាតុករមិនបានដោះស្រាយស្ថានភាពបច្ចុប្បន្នរបស់ប្រទេស ហើយបានចោទប្រកាន់កងកម្លាំងគាំទ្ររុស្ស៊ី និងប្រឆាំងនឹងផលប្រយោជន៍របស់សាធារណរដ្ឋឆែកនៅពីក្រោយបាតុកម្មនេះផងដែរ៕