បាតុករនានាប្រឆាំងជំទាស់រដ្ឋាភិបាលនៅប៉ាគីស្ថានហ៊ុំព័ទ្ធអាគាររដ្ឋសភានិងបណ្ដាក្រសួងសំខាន់

បាតុករនានាប្រឆាំងជំទាស់រដ្ឋាភិបាលនៅប៉ាគីស្ថានហ៊ុំព័ទ្ធអាគាររដ្ឋសភានិងបណ្ដាក្រសួងសំខាន់ - ảnh 1
បាតុករនានាប្រឆាំងជំទាស់រដ្ឋាភិបាលនៅប៉ាគីស្ថានបានហ៊ុំព័ទ្ធអាគាររដ្ឋសភានិងបណ្ដាក្រសួងសំខាន់ (Image: VNA)


(VOVworld) –  នាថ្ងៃទី ២០ សីហា បាតុករនានាប្រឆាំងជំទាស់រដ្ឋាភិបាលនៅ​ប៉ាគីស្ថានបានហ៊ុំព័ទ្ធអាគាររដ្ឋសភានិងបណ្ដាក្រសួងសំខាន់នៅរដ្ឋធានី Islamabad។ នេះគឺជាបំរ៉ែបំរួលថ្មីបំផុតក្នុងវិបត្តិនយោបាយដែលប្រទេសអាស៊ីខាងត្បូងនេះកំពុង
ប្រឈមមុខ។ បាតុករគ្រប់រូបដឹកនាំដោយប្រធានគណៈបក្សប្រឆាំងនៅប៉ាគីស្ថាន
Tehneek e Insaaf (PTI) លោក Imran Khan និងបព្វជិកនៃចលនាប្រជាជនប៉ាគីស្ថាន
(PAT) Tahir ul-Qadri បានដង្ហែរក្បួននារាត្រីថ្ងៃទី ១៩ សីហា ហើយឆ្ពោះទៅអាគារ រដ្ឋសភានិងស្ថាប័នរបស់រដ្ឋាភិបាលនានា។ បាតុករគ្រប់រូបបានប្រហាសថា៖ គេ
នឹងបន្ត ហ៊ុំព័ទ្ធទីស្នាក់ការរដ្ឋសភានិងបណ្ដាក្រសួងផ្នែក ហើយទាមទាឲ្យ
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន  លោក Nawar Sharif លាលែងពីដំណែង។ បណ្ដាកំលាំង
សន្តិសុខត្រូវបាន បង្កើនដើម្បីធានាសុវត្ថិភាពនិងសណ្ដាប់ធ្នាប់នៅទីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ