បាតុករនៅអ៊ុយក្រែនពឹងរុស្ស៊ីជួយឧបត្ថម្ភ
(VOVWORLD) /  
|
ការបាញ់កាំភ្លើងដែលធ្វើឲ្យសេនាជន៣នាក់និងជនប្រដាប់អាវុធ១នាក់ត្រូវស្លាប់។ (AFP) |
Vovworld-បាតុករដែលកំពុងទន្ទ្រានកាន់កាប់ទីក្រុង Slavyansk នៅភាគខាង
កើតអ៊ុយក្រែននាថ្ងៃទី២០មេសា បានអំពាវនាវរុស្ស៊ីបញ្ជូនកំលាំងរក្សាសន្តិភាព
នៅទីនេះ ទន្ទឹមនឹងនោះប្រកាសបទបំរាមគោចរណ៍ក្នុងទីក្រុងបន្ទាប់ពីកើតមាន
ឡើងការបាញ់កាំភ្លើងដែលធ្វើឲ្យសេនាជន៣នាក់និងជនប្រដាប់អាវុធ១នាក់ត្រូវ
ស្លាប់។ មេដឹកនាំបាតុកម្មដំបន់លោក Vyatcheslav Ponomarev បានថ្លែងជាមួយ
មជ្ឈដ្ឋានសារព័ត៌មានថា លោកស្នើរប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin គិតគូរ
លទ្ធភាពបញ្ជូនបុគ្គលិករក្សាសន្តិភាពមកការពារប្រជាជន Slavyansk ចំពោះមុខ
សញ្ញាហ្វាស៊ីស។ មុននោះប៉ុន្មានម៉ោង បណ្ដាជនវាយប្រហារដោយមិនទាន់
ដឹងកេរ៌្តឈ្មោះបានបាញ់កាំភ្លើងទៅលើកំលាំងសេនាជន បង្ខំគេត្រូវបាញ់តបតវិញ
នៅកន្លែងមួយឆ្ងាយពីទីក្រុង Slavyansk ១៨គីឡូម៉ែត្រទៅប៉ែកខាងលិច។ នេះជា
ករណីហឹង្សាដើមដំបូងគិតតាំងពីការចរចារចតុភាគីរវាងសហភាពអឺរ៉ុប រុស្ស៊ី អាមេរិកនិងអ៊ុយក្រែនទទួលបានកិច្ចព្រមព្រៀងបន្ធូស្រាលភាពតានតឹង៕
-VOVWORLD