បាតុកររាប់រយនាក់ធ្វើ​បាតុកម្មប្រឆាំង​នឹងបទបញ្ជា​បិទច្រកទ្វារព្រំដែន​ប៉ូឡូញ - អាល្លឺម៉ង់

(VOVWORLD) - បាតុករប្រមាណ ៣០០ នាក់បានប្រមូលផ្តុំគ្នានៅតាមព្រំដែនប៉ូឡូញ ហើយមានបាតុករអាល្លឺម៉ង់ចំនួន ១០០ នាក់បានធ្វើបាតុកម្ម ដោយអំពាវនាវដល់រដ្ឋាភិបាលបើកច្រកទ្វារព្រំដែន។
បាតុកររាប់រយនាក់ធ្វើ​បាតុកម្មប្រឆាំង​នឹងបទបញ្ជា​បិទច្រកទ្វារព្រំដែន​ប៉ូឡូញ - អាល្លឺម៉ង់ - ảnh 1 បាតុកររាប់រយនាក់ធ្វើបាតុកម្មប្រឆាំងនឹងបទបញ្ជាបិទច្រកទ្វារព្រំដែនប៉ូឡូញ - អាល្លឺម៉ង់

មនុស្សរាប់រយនាក់ដែលរស់នៅ ប៉ូឡូញ ហើយឥឡូវនេះកំពុងធ្វើការនៅ អាល្លឺម៉ង់បានធ្វើបាតុ កម្មនាថ្ងៃទី ២៥ ខែមេសា សំដៅប្រឆាំងនឹងបទបញ្ញត្តិស្ដីពីការគ្រប់គ្រង Covid-19 ដោយចាប់បង្ខំចំពោះប្រជាជនឆ្លងកាត់ព្រំដែន។ បាតុកម្មនេះ ត្រូវបានធ្វើឡើងនៅលើស្ពានដើរថ្មើរជើងមួយដែលភ្ជាប់ទីរួមស្រុក Zgorzelec របស់ប៉ូឡូញ និងទីរួមស្រុក Gorlitz របស់អាល្លឺម៉ង់។ ស្ពាននេះត្រូវបានដាក់របងដែកនៅចំកណ្តាលដើម្បីរារាំងប្រជាជនមិនឱ្យឆ្លងកាត់ព្រំដែន។ បាតុករប្រមាណ ៣០០ នាក់បានប្រមូលផ្តុំគ្នានៅតាមព្រំដែនប៉ូឡូញ ហើយមានបាតុករអាល្លឺម៉ង់ចំនួន ១០០ នាក់បានធ្វើបាតុកម្ម ដោយអំពាវនាវដល់រដ្ឋាភិបាលបើកច្រកទ្វារព្រំដែន។

យោងតាមតួរលេខស្ថិតិរបស់អាជ្ញាធរប៉ូឡូញថា នាបច្ចុប្បន្នមានជនជាតិប៉ូឡូញប្រមាណ ២ ម៉ឺននាក់កំពុងធ្វើការនៅតំបន់ Sachesen នៃប្រទេសអាឡឺម៉ង់ ដែលក្នុងនោះមានមនុស្សរហូតដល់ ១០.៥០០ នាក់បានឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរជាប្រចាំដើម្បីធ្វើការផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ