ប្តេជ្ញានាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃឡើងកំពស់ថ្មី
(VOVWORLD) - តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ លោក Prayut Chan-o-cha ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ ដឹកនាំ គណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃ និងចូលរួមកិច្ចប្រជុំមេដឹកនាំវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី២៩ ដែលត្រូវបានធ្វើឡើងនៅរាជធានីបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី ១៦ ដល់ ១៩ ខែវិច្ឆិកា។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃ លោក Phan Chi Thanh ឆ្លើយបទសម្ភាសន៍។ (រូបថត៖ VNA) |
ឆ្លើយបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុ សម្លេងវៀតណាម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃ លោក Phan Chi Thanh បានបញ្ជាក់ថា៖ “ដំណើរទស្សនកិច្ចនេះគឺជាការបញ្ជាក់ពីការប្តេជ្ញាចិត្ត និងការសន្យាយ៉ាងមុតមាំ របស់វៀតណាមក្នុងការបន្តជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រទេសថៃឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពថែមទៀត។ អាចនិយាយបានថា នេះគឺជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ និងជាសញ្ញាសម្គាល់មួយនៅក្នុងទំនាក់ ទំនងរវាងប្រទេសជិតខាងមិត្តភាពទាំងពីរ ដែលជាសមាជិកអាស៊ាន ហើយស្ថិតនៅ ក្នុងអនុតំបន់មេគង្គ។ ក្រោយរយៈពេល ២៤ ឆ្នាំ ជាពិសេសក្រោយពីវៀតណាមនិងថៃ បង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយអាចនិយាយបានថា មានការផ្លាស់ប្ដូរខាងគុណ ភាព លើគ្រប់វិស័យចាប់តាំងពីនយោបាយ ការទូត សន្តិសុខ ការពារជាតិ កិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការអប់រំ វប្បធម៌ និងការជួបប្រាស្រ័យ ប្រជាជាន ជាដើម។ យើងខ្ញុំរំពឹងទុកថាដំណើរទស្សនកិច្ចនេះ នឹងបន្តនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់កំពស់ថ្មី”៕