បិទការតាំងពិព័រណ៍ចិន-អាស៊ាននិងកិច្ចប្រជុំកំពូលពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-ចិនលើកទី ១៨

(VOVWORLD) - នៅថ្ងៃទី ១៣ ខែកញ្ញា ពិព័រណ៍ចិន - សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងកិច្ចប្រជុំកំពូលពាណិជ្ជកម្មនិងវិនិយោគចិន - អាស៊ានលើកទី ១៨ បានបិទបញ្ចប់ ជាមួយនឹងលទ្ធផលសំខាន់ៗជាច្រើន។ 

ព្រឹត្តិការណ៍ពីរត្រូវបានធ្វើឡើងក្នុងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃ ទី ១៣ ខែកញ្ញា ដោយមានវេទិកាកម្រិតខ្ពស់ចំនួន ២៦ និងសកម្មភាពលើកកម្ពស់ពាណិជ្ជកម្មចំនួន ១៤៨ ទាំងទម្រង់តាមអ៊ីនធឺរណែតនិងផ្ទាល់មុខ។ តាមរយៈពិព័រណ៍និងសន្និសីទលើកនេះ ប្រទេសចិននិងបណ្តាប្រទេសអាស៊ានមានឱកាសកាន់តែច្រើនសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យផលិតកម្មកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង ក៏ដូចជាឱកាសរួមគ្នាកសាងសហគមន៍ចិន-អាស៊ាន សម្រាប់កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាង។ នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលពាណិជ្ជកម្មនិងវិនិយោគចិន - អាស៊ាន មជ្ឈមណ្ឌលសេវាកម្មសម្ព័ន្ធដឹកជញ្ជូនពហុចិន - អាស៊ានត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការដើម្បីលើកកម្ពស់ឱកាសពាណិជ្ជកម្មរវាងភាគីទាំងពីរលើផ្លូវដឹកជញ្ជូនសំខាន់ៗ និងផ្លូវសមុទ្រថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ