បិទការប្រកួតកីឡាជនពិការអាស៊ាន ប៉ារ៉ាហ្គេមលើកទី ១២ វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងក្រុមទាំងមូល

(VOVWORLD) - បន្ទាប់ពីការប្រកួតអស់រយៈពេល ៦ ថ្ងៃ ជាមួយនឹងកំណត់ត្រាជាច្រើនដែលបានកំណត់ នៅយប់ថ្ងៃទី ៩ ខែមិថុនា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ប៉ារ៉ាហ្គេម (ASEAN Para Games ១២) បានបិទជាផ្លូវការជាមួយនឹងពិធីបិទដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។

បិទការប្រកួតកីឡាជនពិការអាស៊ាន ប៉ារ៉ាហ្គេមលើកទី ១២ វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងក្រុមទាំងមូល - ảnh 1ការសម្តែងសិល្បៈក្នុងពិធីបិទ (រូបថត៖ VOV)

ពិធីបិទត្រូវបានប្រារព្ធឡើងដូចជាពិធីជប់លៀងនៃតន្ត្រីនិងពន្លឺ ដោយបិទបញ្ចប់មហោស្រពកីឡាដ៏ធំបំផុតសម្រាប់ជនពិការនៅតំបន់អាស៊ីអាគ្នេយ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូង។ ក្នុងសុន្ទរកថាបិទការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ កម្ពុជាបានព្យាយាមរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម តាមស្តង់ដារអន្តរជាតិ; សង្ឃឹមថា ប្រជាជនអាស៊ានជាង ៦០០ លាននាក់នឹងចងចាំជារៀងរហូតនូវអនុស្សាវរីយ៍ដ៏ស្រស់ស្អាតនៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលធ្វើឡើងនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ បន្ទាប់ពីពិធីពន្លត់ភ្លើងគប់ក្នុងពិធី  ទង់មហោស្រពត្រូវបានប្រគល់ជូនតំណាងថៃ ដែលជាប្រទេសម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ ASEAN Para Games លើកទី១៣។

ចូលរួមការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២ គណៈប្រតិភូកីឡាជនពិការវៀត ណាមទទួលបានជោគជ័យជាច្រើន ដោយឈរនៅចំណាត់ថ្នាក់លេខ ៣ ក្នុងតារាងរួម  ដណ្តើមបានមេដាយមាសចំនួន ៦៦គ្រឿង មេដាយប្រាក់៥៨គ្រឿង និងមេដាយសំរឹទ្ធចំនួន៧៧ គ្រឿង។ មិនត្រឹមតែលើសពីគោលដៅនៃមេដាយ និងចំណាត់ថ្នាក់ដែលបានកំណត់មុនពេលចេញដំណើរនោះទេ នេះក៏ជាសមិទ្ធិផលខ្ពស់បំផុតរបស់កីឡាជនពិការវៀតណាមក្នុងព្រឹត្តិការណ៍ ASEAN Para Games នៅ ពេលមិនកាន់តំណែងជាប្រទេសម្ចាស់ផ្ទះ។ ក្រៅពីប្រកួតប្រជែងទទួលបានលទ្ធផលល្អ អត្តពលិកនៃសហភាពជនពិការវៀតណាមក៏ជាឯកអគ្គរដ្ឋទូតដើម្បីផ្សព្វផ្សាយដល់មិត្តអន្តរជាតិនូវរូបភាពដ៏ស្រស់ស្អាតនៃប្រទេស និងប្រជាជនវៀតណាមប្រកបដោយសន្តិភាព និងមិត្តភាព រួសរាយរាក់ទាក់ ប៉ុន្តែតស៊ូ និងឆន្ទៈឆ្ពោះទៅមុខដ៏មុតមាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ