បទឈប់បាញ់នៅតំបន់ Gaza ត្រូវបានរំលោភ
|
បទឈប់បាញ់នៅតំបន់ Gaza ត្រូវបានរំលោភ (Image: VNA) |
(VOVworld) – ក្រោយរយៈពេល ២ ម៉ោងបន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់រវាង អ៊ីស្រាអែលនិងប៉ាឡេស្ទីនចូលជាធរមាន (ពីម៉ោងទី ១២ ថ្ងៃទី ១ សីហា តាមម៉ោង
វៀតណាម) ការបាញ់កាំភ្លើងធំតម្រង់ទៅលើទីក្រុងនៅខ្សែព្រំដែនជាមួយអ៊ីស្រាអែល
នៅតំបន់ Gaza បានកើតមានឡើងដែលធ្វើឲ្យមនុស្សចំនួន ៤០ នាក់ត្រូវស្លាប់និង ១ រយនាក់ទៀតរងរបួស។ នាបច្ចុប្បន្ន គ្មានភាគីណាមួយទទួលខុសត្រូវក្នុងដំណើរការ
វាយប្រហារនេះទេ។ ប៉ុន្តែ កងទ័ពអ៊ីស្រាអែលបានចោទប្រកាន់ចលនា Hamas រំលោភ
លើកិច្ចព្រមព្រៀងឈប់បាញ់ដោយមានការវាយប្រហារទៅលើបណ្ដាទាហានអ៊ីស្រា
អែលនៅតំបន់ច្រកទ្វាព្រំដែន Rafah នៅតំបន់ Gaza ព្រមទាំង ចាត់ទុកថា៖ ជនប្រដាប់
អាវុធ Hamas បានចាប់ចំណាប់ខ្មាំងទាហានអ៊ីស្រាអែលមួយនាក់។ ចំពោះមុខស្ថាន
ភាពនេះ អ.ស.ប. បានដាស់តឿនភាគីនានារបស់ប៉ាឡេស្ទីនអះអាងជាថ្មីម្តងទៀត
នូវការអនុវត្តបទឈប់បាញ់ក្នុងរយៈពេល ៧២ ម៉ោងនៅតំបន់ Gaza។ នាថ្ងៃទី ១
សីហា អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-Moon បានថោ្កទោសយ៉ាងខ្លាំងការ
ចំពោះការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់នេះ៕