បទដាក់ទណ្ឌកម្មនានាលើអ៊ីរ៉ង់របស់អាមេរិកចាប់ផ្ដើមមានសុពលភាព

(VOVWORLD) -នាថ្ងៃទី ៥ ខែវិច្ឆិកា បទដាក់ទណ្ឌកម្មនានាលើវិស័យហិរញ្ញវត្ថុ និងប្រេងរ៉ែរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់បានចាប់ផ្ដើមមានសុពលភាព។ លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិកបានចាត់ទុកថានេះគឺជាបទដាក់ទណ្ឌកម្មដ៏ខ្លាំងក្លាបំផុតតាំងពីមុនមកទៅលើប្រទេស អ៊ីស្លាមនេះផងដែរ។

បទដាក់ទណ្ឌកម្មទាំងនេះនឹងជះឥទ្ធិពលផ្ទាល់ដល់ក្រុមហ៊ុន របស់ប្រទេសទី ៣ ដែលកំពុងរកស៊ីជាមួយអ៊ីរ៉ង់ ជាពិសេសគឺអាចជះឥទ្ធិពលដល់ទីផ្សារប្រេងពិភពលោក ទោះបីជាអាមេរិកបានប្រកាសផ្តល់អភ័យឯកសិទ្ធិបណ្ដោះអាសន្នដល់ប្រទេសចំនួន ៨ បន្ទាប់ពីបទដាក់ទណ្ឌកម្មរបស់ក្រុងវ៉ាស៊ីនតោនមានសុពលភាពជាផ្លូវការ។

យោងតាមក្រសួងហិរញ្ញវត្ថុអាមេរិកបានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី ៥ ខែវិច្ឆិកា វ៉ាស៊ីនតោនបាន ចុះបញ្ជី បុគ្គលនិងអង្គភាពជាង ៧០០ ទៅក្នុងបញ្ជីដាក់ទណ្ឌកម្ម ដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់។ ក្រសួងនេះបាន ព្រមានដល់បណ្តាញតភ្ជាប់ធនាគារសកល SWIFT អំពីគ្រោះអាសន្នប្រឈមមុខនឹងបទដាក់ទណ្ឌកម្មរបស់អាមេរិក  បើសិនជាផ្ដល់សេវាកម្មដល់ អង្គភាពអ៊ីរ៉ង់ ដែលមានឈ្មោះក្នុង "បញ្ជីខ្មៅ" របស់វ៉ាស៊ីនតោន។

ក្នុងព្រឹត្តិការទាក់ទិនមួយទៀត នាថ្ងៃទី ៥ ខែវិច្ឆិកា ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rohani បានអះអាងថាប្រទេសខ្លួននៅតែលក់ប្រេង ហើយនឹង បំបែកការដាក់ទណ្ឌកម្មសារជាថ្មីរបស់អាមេរិក។ ថ្លែងមតិទៅកាន់ សេដ្ឋកិច្ចវិទូ ដែលបានផ្សាយបន្តផ្ទាល់តាមទូរទស្សន៍នោះ លោក  Hassan Rohani  បានចាត់ទុកថារដ្ឋអំណាចអាំមេរិកចង់កាត់ផ្ដាច់ទាំងស្រុងនូវការលក់ប្រេងរ៉ែរបស់អ៊ីរ៉ង់ ប៉ុន្តែ អ៊ីរ៉ង់នៅតែបន្តសកម្មភាពនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ