បទដាក់ទណ្ឌកម្មរបស់រុស្ស៊ីរងឥទ្ធិពលដល់ទួរគី


បទដាក់ទណ្ឌកម្មរបស់រុស្ស៊ីរងឥទ្ធិពលដល់ទួរគី - ảnh 1
បទដាក់ទណ្ឌកម្មរបស់រុស្ស៊ីរងឥទ្ធិពលដល់ទួរគី (Image: VNA)

(VOVworld) – សេចក្តីសម្រេចនៃមជ្ឈដ្ឋានថ្នាក់ដឹកនាំទួរគីស្តីពីរឿងហេតុបាញ់ធ្លាក់
យន្តហោះចំបាំងរបស់រុស្ស៊ីនៅដែនអាកាសស៊ីរីនឹងធ្វើឲ្យមហន្តរាយដល់វិស័យ
ចំនួន ៤ របស់ទួរគី។ នេះគឺជាការវាយតំលៃរបស់ប្រធានគណៈកម្មាធិការទទួល
បន្ទុកបញ្ហាអន្តរជាតិនៅឌុយម៉ាជាតិរុស្ស៊ី (សភាជាន់ទាប) លោក Alexei Puskov
ចំពោះអនុក្រិតទាក់ទិនដល់បទដាក់ទណ្ឌកម្មទៅលើទួរគីរបស់ប្រធានាធិបតីរុស្ស៊ី
លោក Vladimir Putin ដែលត្រូវបានចុះហត្ថលេខា នាថ្ងៃទី ២៨ វិច្ឆិកា។  តាមលោក
 Alexei Puskov ថា៖ វិស័យចំនួន ៤ ដែលរងឥទ្ធិពលដ៏ធ្ងន់ធ្ងរនោះគឺទេស​ចរណ៍ក្រុម
ហ៊ុននានាដែលកំពុងធ្វើអាជីវកម្មនៅរុស្ស៊ីរោងចក្ររបស់ទួរកីនាំចេញផលិតផល
ទៅទីផ្សាររុស្ស៊ីនិងថវិការរដ្ឋរបស់ទួរគី។ ចំពោះវិស័យទេសចរណ៍​ ភ្ញៀវទេសចរ
រុស្ស៊ីនាំមកនូវប្រាក់ចំណូល ៣ ពាន់ ៥ លាន ដល់ ៤ ពាន់លានដុល្លាអាមេរិកជា
ប្រចាំឆ្នាំ ស្រូបយក ១២% ដល់ ១៨% ចំណូយនៃវិស័យទេសចរណ៍របស់ទួរគី។
បណ្ដាក្រុមហ៊ុនដែលធ្វើអាជីវកម្មនៅរុស្ស៊ីមានចំណូលប្រចាំឆ្នាំស្មើរនឹង ៨ រយ
លានដុល្លាអាមេរិក។ ក្រុមហ៊ុននាំចេញទៅកាន់រុស្ស៊ីក៏រងឥទ្ធិពលដ៏ធ្ងន់​ធ្ងរដោយ
សារប្រាក់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើង ៣០ ពាន់លានដុល្លា
អាមេរិកក្នុងមួយឆ្នាំ។ ពីនោះ ថវិការរដ្ឋរបស់ទួរគីនឹងត្រូវបានធ្លាក់ចុះដោយសារ
ចំណូលពីការនាំចេញទេសចរណ៍និងក្រុមហ៊ុនធ្វើអាជីវកម្មនៅរុស្ស៊ីនឹងត្រូវបាន
ថយចុះ។ ប៉ុន្តែ បទដាក់ទណ្ឌកម្មរបស់រុស្ស៊ីយកចិត្តទុកដាក់ដល់ការកាត់បន្ថយ
មហន្តរាយអតិបរមាសំរាប់ប្រជាពលរដ្ឋទួរគីដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ