បទដាក់ទណ្ឌកម្មរបស់អាមេរិករងការរិះគន់ថា ជាមូលហេតុបណ្ដាលឡើងបាតុកម្មនៅគុយបា

(VOVWORLD) - នៅក្នុងសន្និសីទសារព័ត៌មានដែលបានផ្សាយផ្ទាល់តាមទូរទស្សន៍កាលពីថ្ងៃទី១២ កក្កដា ប្រធានរដ្ឋគុយបាលោក Miguel Diaz Canel បានឲ្យដឹងថា បាតុករសឹងតែ ទាំងអស់នៅថ្ងៃអាទិត្យកន្លងទៅ មិនពេញចិត្តចំពោះស្ថានភាពដាច់ភ្លើងក្នុងរដូវក្ដៅ ក៏ដូចជាការខ្វះខាតចំណីអាហារនិងទំនិញចាំបាច់មួយចំនួនផ្សេងទៀត ដែលសុទ្ធតែជា ផលវិបាកដោយបទដាក់ទណ្ឌកម្មរបស់អាមេរិក។

បទដាក់ទណ្ឌកម្មរបស់អាមេរិករងការរិះគន់ថា ជាមូលហេតុបណ្ដាលឡើងបាតុកម្មនៅគុយបា - ảnh 1បាតុកម្មនៅ Havana ប្រទេសគុយបាកាលពីថ្ងៃទី១១ កក្កដា។ (រូបថត៖ Reuters)
តាមលោកប្រធានរដ្ឋ Canel ថា នេះជាចំណែកមួយក្នុងគោលនយោបាយរបស់អាមេរិក សំដៅបង្កអស្ថិរភាព ភាពច្របូកច្របល់ ដើម្បីបំបាក់ស្មារតីនិងឆន្ទៈរបស់គុយបា ហើយបណ្ដាញសង្គម បានជួយអាមេរិកបើកទូលាយយុទ្ធនាការប្រឆាំងនឹងគុយបា។ លោកប្រធានរដ្ឋគុយបា បានសង្កត់ធ្ងន់ថា ប្រជាជនគុយបាមានសិទ្ធិធ្វើបាតុកម្ម និងលើកឡើងមតិយោបល់ ប្រសិនបើបាតុកម្មនោះប្រព្រឹត្តទៅដោយសន្តិភាព។
រដ្ឋមន្រ្តីការបរទេសគុយបាលោក Bruno Rodriguez កាលពីថ្ងៃដដែល បាន រិះគន់ការថ្លែងរបស់មន្ត្រីរដ្ឋាភិបាលអាមេរិកមួយចំនួន ដែលគាំទ្របាតុកម្មនៅគុយបា ហើយសង្កត់ធ្ងន់ថា សេតវិមានមិនមានសមត្ថកិច្ចខាងសីលធម៌ឬនយោបាយដើម្បី និយាយពីគុយបាឡើយ។
ចំណែកឯភាគីអន្តរជាតិវិញ ប្រធានាធិបតីមិចស៊ីក លោក Andres Manuel Lopez Obrador បានច្រានចោលរាល់គោលនយោបាយដោយមានលក្ខណៈអន្តរា គមន៍ទៅក្នុងស្ថានភាពនៅគុយបា ព្រមទាំងអំពាវនាវឲ្យបញ្ឈប់ការដាក់ទណ្ឌកម្មសេដ្ឋ កិច្ចប្រឆាំងនឹងប្រទេសនេះតែម្ដង។ ក្នុងពេលជាមួយគ្នានោះ រដ្ឋាភិបាល នីការ៉ាហ្គា បានបរិហានិងថ្កោលទោស ឧបាយកលបង្កអស្ថិរភាព និងការបង្ករឿងហេតុជាបន្ត បន្ទាប់ចំពោះរដ្ឋាភិបាលគុយបា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ