បិទបញ្ចប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកម្ពុជា-ឡាវ-វៀតណាមអំពីការងារបង្ក្រាបគ្រឿងញៀនលើកទី១៨
(VOVWORLD) - កិច្ចប្រជុំត្រីភាគីថ្នាក់រដ្ឋមន្រ្តីកម្ពុជា-ឡាវ-វៀតណាមអំពីកិច្ចសហប្រតិបតិ្តការ ក្នុងការងារបង្ក្រាបគ្រឿងញៀនលើកទី១៨ ទើបតែបានបិទបញ្ចប់នាព្រឹកថ្ងៃទី១២ ខែកញ្ញា។
ទិដ្ឋភាពនៅកិច្ចប្រជុំ (រូបថត៖ VOV) |
ថ្លែងមតិបូកសរុបកិច្ចប្រជុំ អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក Le Quy Vuong បានអោយដឹងថា អង្គប្រជុំបានចែករំលែកការព្រួយបារម្ភចំពោះស្ថាន ភាពផលិត ជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់ ជាពិសេសគឺ គ្រឿងញៀនសំយោគនិងសារធាតុចិត្តសាស្ត្រថ្មីៗ។ តាមលោក Le Quy Vuong បានចាត់ទុកថា ស្ថានភាពនេះទាមទារអោយបណ្ដាភាគីត្រូវតែបង្កើនកិច្ចសហ ប្រតិ បតិ្តការហើយផ្ដោតទៅលើការបញ្ជាណែនាំយ៉ាងខ្លាំងក្លាចំពោះការអនុវត្ត ដំណោះស្រាយដ៏សមស្របនិងប្រកបដោយប្រសិទ្ធភាព សំដៅបង្ក្រាបបទល្មើស គ្រឿងញៀននៅប្រទេសនីមួយៗក៏ដូចជានៅក្នុងតំបន់ផងដែរ។ លោក Le Quy Vuong បានសង្កត់ធ្ងន់ថា៖
“យើងនឹងបន្តផ្ដោតសំខាន់ទៅលើការបញ្ជាណែនាំអោយបង្កើនការចែករំ លែកព័ត៌មាន ផ្លាស់ប្ដូរបទពិសោធន៍ លើកកំពស់ប្រសិទ្ធភាពនៃវិធានការគ្រប់ គ្រងព្រំដែន។ ក្រៅពីនោះ អនុវត្តការល្បាត ត្រួតពិនិត្យ កសាងសំណុំរឿងបង្ក្រាប រួម សហការគ្នាបញ្ជាក់អត្តសញ្ញាណនិងរកចាបខ្លួនមុខសញ្ញាដែលត្រូវរកចាប់ លើកកំពស់ប្រសិទ្ធភាពធ្វើសកម្មភាពរបស់ការិយាល័យទំនាក់ទំនងព្រំដែន (BLO) ពិចារណាបង្កើតការិយាល័យទំនាក់ទំនងថ្មីនៅតំបន់ព្រំដែនរួមនៃប្រទេស ទាំងបីដែលមានគ្រោះអាសន្នខ្ពស់អំពីបទល្មើសគ្រឿងញៀន។ នេះជាទិសដៅ និងអាទិភាពសំខាន់ៗ សំដៅនាំទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំងបី បន្តរីកចម្រើនយ៉ាងស៊ីជំរៅ ប្រកបដោយប្រសិទ្ធភាព ឆ្លើយតបនឹងសំណូមពរនៃ ការងារបង្ក្រាបគ្រឿងញៀននាបច្ចុប្បន្ន”៕